Guardiola ចង់​ដឹក​នាំ​ក្លិប​នៅ​ក្រប​ខ័ណ្ឌ​អង់​គ្លេស Premier League

លោក Pep Guardiola បាន​ទទួល​ស្គាល់​កាល​ពី​ថ្ងៃ​អង្គារ​ថា ការ​​ទាក់​ទាញ​​ក្នុង​ការ​ធ្វើ​ជា​គ្រូ​បង្វឹក​ក្នុង​ក្រប​ខ័ណ្ឌ​អង់​​គ្លេស Premier League គឺ​ជា​ហេតុ​ផល​សម្រាប់​ការ​ចាក​ចេញ​របស់​លោក​ពី​ក្លិប​យក្ស Bayern Munich របស់​ក្រប​ខ័ណ្ឌ Bundesliga នៅ​​ចុង​រដូវ​កាល​នេះ​។

gaurdiolaគ្រូ​បង្វឹក​សញ្ជាតិ​អេ​ស្ប៉ាញ​រូប​នេះ បាន​ប្រាប់​សន្និ​សីទ​សារ​ព័ត៌​មាន​​មួយ​ជា​លើក​ដំបូង​ បើ​គិត​ចាប់​តាំង​ពី​ការ​ប្រកាស​កាល​​ពី​ថ្ងៃ​ទី​២០ ខែ​ធ្នូ​​ពី​ការ​​ចាក​ចេញ​របស់​លោក ការ​ជំនួស​តំណែង​ដោយ​លោក​គ្រូ​បង្វឹក​សញ្ជាតិ​អ៊ីតាលី Carlo Ancelotti ថា៖ «ខ្ញុំ​ចង់​ធ្វើ​ជា​គ្រូ​បង្វឹក​នៅ​អង់​គ្លេស​»​។ លោក Guardiola ដែល​ឈាន​ចូល​វ័យ​៤៥​ឆ្នាំ​នៅ​ខែ​នេះ បាន​ឲ្យ​ដឹង​ថា៖ «ខ្ញុំ​នៅ​​តែ​មាន​វ័យ​ក្មេង​ ហើយ​ខ្ញុំ​ត្រូវ​​ការ​ការ​ប្រជែង​ថ្មី​ៗ»​។ អតីត​គ្រូ​បង្វឹក​របស់​ក្រុម Barcelona រូប​នេះ​ ត្រូវ​បាន​​ទាក់​ទង​ជា​មួយ​នឹង​ការ​ផ្ទេរ​ទៅ​កាន់​ក្លិប Chelsea ក្រោយ​ពី​លោក Jose Mourinho ត្រូវ​បាន​បណ្តេញ​ចេញ និង​ជា​មួយ​នឹង​ក្លិប Manchester City ដែល​អ្នក​ចាត់​ការ​ទូទៅ​ផ្ទាល់​របស់​ពួក​គេ​គឺ​លោក Manuel Pellegrini កំពុង​ជាប់​កិច្ច​សន្យា​រហូត​ដល់​ឆ្នាំ​២០១៧​​។ លោក Guardiola បាន​ឲ្យ​ដឹង​ថា៖ «ខ្ញុំ​មាន​​​ភាព​ដែល​អាច​នេះ​ទៅ​កាន់​អង់​​គ្លេស​។ វា​ជា​ពេល​វេលា​ដ៏​ត្រឹម​ត្រូវ​។ ហេតុ​ផល​​តែ​មួយ​ខ្ញុំ​ខ្ញុំ​មិន​បន្ត​កិច្ច​សន្យា​របស់​ខ្ញុំ​គឺ​ថា ខ្ញុំ​កំពុង​តែ​សម្លឹង​រក​ការ​ប្រជែង​ថ្មី​មួយ​។ ខ្ញុំ​មាន​សំណើ​​ជា​ច្រើន​ពី​អង់​គ្លេស​ប៉ុន្តែ​ខ្ញុំ​មិន​ទាន់​ចុះ​ហត្ថ​លេខា​ជា​មួយនឹង​ក្លិប​ណា​ឡើយ​»​៕

ប្រភព​ព័ត៌​មាន៖ AFP

  • Guardiola ចង់​ដឹក​នាំ​ក្លិប​នៅ​ក្រប​ខ័ណ្ឌ​អង់​គ្លេស Premier League已关闭评论
  • 6 views
  • Hide Sidebar
    A+
Publish on:2016/01/06  Category:កីឡា
Tags: