សភាវៀតណាមសាទរ សម្តេច ហេង សំរិន ចូលរួមខូប៧០ឆ្នាំ ការបោះ ឆ្នោតសកល នៅវៀតណាម

ភ្នំពេញ ៖ ប្រធានរដ្ឋសភា វៀតណាម លោក ង្វៀន ស៊ីញហុង បានអបអរសាទរ សម្តេចពញាចក្រី ហេង សំរិន ដែលបានចូលរួមខូប៧០ឆ្នាំការបោះ ឆ្នោត សកលនៅវៀតណាម និងបានបង្ហាញពីចំណង មិត្តភាពរវាង ប្រទេសទំាងពីរកាន់តែរឹងមាំ។

ក្នុងជំនួបជាមួយសម្តេច ហេង សំរិន ប្រធានសភាកម្ពុជា លោកង្វៀន ស៊ីញហុង បានសម្តែងការអរគុណ យ៉ាងជ្រាលជ្រៅ ចំពោះសម្តេច ហេង សំរិន និង គណៈប្រតិភូទំាងអស់ ដែលបានអញ្ជើញមកចូលរួមក្នុង ពិធីរលឹកខួប៧០ឆ្នាំនេះ។

លោកង្វៀន ស៊ីញហុង គូសបញ្ជាក់ថា  វត្តមានរបស់ សម្តេចនិងគណៈប្រតិភូរដ្ឋសភាកម្ពុជាទំាងអស់ ក្នុងឱកាស វិសេសវិសាលនេះ បានបង្ហាញពីការយកចិត្តទុកដាក់របស់រដ្ឋសភាកម្ពុជា ចំពោះប្រទេសវៀតណាម ពិសេសរដ្ឋសភាវៀតណាម។

លោកបានសង្កត់ធ្ងន់ថា វត្តមានរបស់សម្តេចប្រធានរដ្ឋសភា បានបង្ហាញឲ្យឃើញពីចំណងមិត្តភាព សាមគ្គីភាព និងកិច្ចសហប្រតិបត្តិការដ៏ល្អរវាងប្រទេសទំាងពីរ ពិសេស គឺស្ថាប័ននីតិប្បញ្ញត្តិនៃប្រទេសទំាងពីរ។

ចំណែក  សម្តេច ហេង សំរិន បានមានប្រសាសន៍ថា ការប្រារព្ធខួប៧០ឆ្នាំនៅពេលនេះ គឺជាការរម្លឹកដល់ព្រឹត្តិ ការណ៍ប្រវត្តិសាស្រ្ត ពោរពេញដោយខ្លឹមសារយ៉ាងសំខាន់ចំពោះរដ្ឋសភា និង ប្រជាជនវៀតណាម ក្នុងដំណើរ ការតស៊ូ ដើម្បីឯករាជ្យ ។

សម្តេច បានសម្តែងក្តីរីករាយ ដោយឃើញចំណងមិត្តភាពកម្ពុជា-វៀតណាម រីកចម្រើនជាលំដាប់ ហើយនៅ រយៈពេលចុងក្រោយនេះ ការវិវឌ្ឍន៍ទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ ទាំងក្នុងក្របខណ្ឌ បក្ស រដ្ឋសភា រដ្ឋាភិបាល ត្រូវបានពង្រឹងពង្រីកឥតឈប់ឈរ ក្រោមពាក្យស្លោកថាអ្នកភូមិផងល្អ មិត្តភាព សាមគ្គីភាព ជាប្រពៃណី និងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ និងយូរអង្វែង ៕

សភាវៀតណាមសាទរ សម្តេច ហេង សំរិន ចូលរួមខូប៧០ឆ្នាំ ការបោះ ឆ្នោតសកល នៅវៀតណាម

សភាវៀតណាមសាទរ សម្តេច ហេង សំរិន ចូលរួមខូប៧០ឆ្នាំ ការបោះ ឆ្នោតសកល នៅវៀតណាម