ផលិតកម្មពីរ សហការជាមួយ រោងភាពយន្តមេជ័រ និងផ្លាទីនៀម បញ្ចាំងភាពយន្ត អាកុក-អាច្រវា Free ជូនទស្សនា អបអរថ្ងៃ៧មករា

ភ្នំពេញ៖ ដើម្បីចូលរួមបុណ្យ ថ្ងៃ៧មករា លោកឧកញ៉ា ស្រី ចាន់ថន ចាងហ្វាងផលិតកម្មជេត និងជានាយកគ្រប់គ្រង និងលោក ហ៊ុយ យ៉ាឡេង ចាងហ្វាងផលិតកម្មមាតុចក្រហ្វីលម៍ បានសហការជា មួយរោងភាពយន្តទំនើបមេជ័រ និងផ្លាទីនៀម បញ្ជាំងភាពយន្តអាកុក-អាច្រវា ហ្រ្វី (Free) ជូន ដោយមិនគិតថ្លៃជូនដល់អ៊ុំ ពូមីងចាស់ៗ ដែលមិនធ្លាប់បានទស្សនានៅរោងភាពយន្តទំនើប។

បើទស្សនិកជនទាំងអស់ មានចំណាប់អារម្មណ៍ សូមមេត្តាចូលរួមនៅថ្ងៃស្អែក នៅរោងភាពយន្ត មេជ័រ ផ្សារអេអន ម៉ោង៩ព្រឹក និងនៅរោងភាពយន្តផ្លាទីនៀមម៉ោង១១ថ្ងៃ នៅថ្ងៃទី៧ ខែមករា ឆ្នាំ២០១៦ ដោយកៅអីមានចំនួនកំណត់ត្រឹម២០០នាក់ប៉ុណ្ណោះ៕

ផលិតកម្មពីរ សហការជាមួយ រោងភាពយន្តមេជ័រ និងផ្លាទីនៀម បញ្ចាំងភាពយន្ត អាកុក-អាច្រវា Free ជូនទស្សនា អបអរថ្ងៃ៧មករា