Justin Bieber បង្ហោះរូបជាមួយមិត្តស្រីថ្មី នាង Hailey Baldwin ខណៈ Selena លែងចាប់អារម្មណ៍

អាមេរិក៖ តារាចម្រៀងចិត្តរាយមាយ Justin Bieber ដែលល្បីថា កំពុងទាក់ទងជាមួយ អ្នកនេះបន្តិច អ្នកនោះបន្តិច បានធ្វើឲ្យកើតចម្ងល់សារជាថ្មី ដោយបង្ហោះរូបភាពផ្អែមល្ហែម ជាមួយម៉ូដែលវ័យ ១៩ឆ្នាំ នាង Hailey Baldwin ។

ព័ត៌មានពីទស្សនាវដ្តី People បានឲ្យដឹងនៅថ្ងៃទី៦ ខែមករា ឆ្នាំ២០១៦នេះថា តារាចម្រៀងវ័យ ២១ឆ្នាំ Justin Bieber បានបង្ហោះរូបភាពថើបគ្នា និងដំណើរកម្សាន្ត ដ៏រីករាយជាមួយម៉ូដែល Fashion នាង Hailey Baldwin ក្នុងឱកាសឆ្លងឆ្នាំ ដែលធ្វើឲ្យសាធារណជនគិតថា ម្នាក់នេះជាមិត្តស្រីថ្មីរបស់ខ្លួន។
យ៉ាងណាក៏ដោយ ក្រោយរូបភាពផ្អែមល្ហែមរបស់ Justin ត្រូវបានបង្ហាញ តារារូបស្រស់នាង Selena Gomez ជាអតីតមិត្តស្រីដែលកំពុង ទាក់ទងជាមួយ Niall Horan សមាជិក ក្រុមចម្រៀង 1D បាននិយាយថា នាងមិនដែលខ្វល់ ឬជឿលើទង្វើររបស់ Justin ឡើយ។ ការនិយាយបែបនេះ ព្រោះនាងយល់ថា Justin មិនដែលស្មោះត្រង់ នឹងអ្នកណាឡើយ ហើយទាំងនេះគ្រាន់តែជា រូបភាពតែប៉ុណ្ណោះ ។
ព័ត៌មានពី Hollywood Life ក៏បានឲ្យដឹងនៅថ្ងៃនេះដែរថា Selena Gomez និង Niall Horan មួយរយៈនេះមិនបានបង្កើត ភាពផ្អែមល្ហែមអ្វីគួរឲ្យ ចាប់អារម្មណ៍នោះទេ ព្រោះពួកគេអាចកំពុងសិក្សាចិត្តគ្នា ម្យ៉ាងទៀត Niall Horan ធ្លាប់ឲ្យដឹងដែរថា ខ្លួនមិនបង្ខំ Selena គឺទុកពេលឲ្យនាងមើលចិត្ត ម្យ៉ាងទៀតការស្រលាញ់ពិតប្រាកដ មិនចាំបាច់ការបង្ខំ ឬត្រូវតែស្និទ្ធស្នាលពេកនោះទេ ៕