មនុស្សពូកែ មិនឲ្យទូរសព្ទគ្រប់គ្រង ពួកគេបានឡើយ

កញ្ញា Milena Rangelov សិស្សកំពុងរៀនផ្នែកបណ្ឌិត ជំនាញវិស្វកម្មនិងសំណង់ស៊ីវិល និងជាអ្នកសរសេរ Blog បានឆ្លើយសំនួរមួយទាក់ទងនឹង “តើមនុស្សពូកែប្រើប្រាស់ ទូរសព្ទដោយរបៀបណា?”។

មនុស្សពូកែ មិនឲ្យទូរសព្ទគ្រប់គ្រង ពួកគេបានឡើយ

ខាងក្រោមនេះជាគំនិតរបស់កញ្ញាឆ្លើយតបសំនួរខាងលើ៖

១. ពួកគេបិទទូរសព្ទ និងទុកវានៅឆ្ងាយពីខ្លួននៅពេលយប់ ដោយពួកគេមិនគេជាមួយទូរសព្ទ ហើយក៏មិនចុចទូរសព្ទទល់ភ្លឺនោះដែរ។ ដំណេកគឺជាកត្តាចម្បងសម្រាប់មនុស្សឈ្លាសវ័យ។

២. ពួកគេបិទ Notification ពេលកំពុងធ្វើការ ព្រោះការផ្ចង់អារម្មណ៍ជាធាតុផ្សំសំខាន់មួយដើម្បីឲ្យការងារមានផ្លែផ្កា។

៣. លុបចោលកម្មវិធីទាំងណាដែលមិនប្រើ។ ទូរសព្ទដែលមាន Homescreen រប៉ាត់រប៉ាយបណ្ដាលឲ្យអារម្មណ៍ច្របូកច្របល់ទៅតាមនោះ។

៤. ពួកគេតែងទុកទូរសព្ទចេញឆ្ងាយនៅពេលនិយាយទៅកាន់នរណាម្នាក់ ដើម្បីបង្ហាញពីភក្ដីភាពចំពោះអ្នកដែលនៅនឹងមុខ។

៥. ពួកគេនឹងមិនផ្លាស់ប្ដូរទូរសព្ទ ព្រោះតែទូរសព្ទស៊េរីថ្មីទើបចេញលក់នោះទេ ពោលគឺប្រើប្រាស់ឲ្យអស់លទ្ធភាព។

និយាយរួមមនុស្សដែលពូកែអាចគ្រប់គ្រងទូរសព្ទរបស់ពួកគេបាន ប៉ុន្តែមិនមែនឲ្យទូរសព្ទគ្រប់គ្រងពួកគេបាននោះឡើយ៕

នេះគ្រាន់តែជាការយល់ឃើញរបស់សិស្សកំពុងរៀនថ្នាក់បណ្ឌិតមួយរូបតែប៉ុណ្ណោះ ចុះចំណែកប្រិយមិត្តវិញយល់ឃើញបែបណាវិញ?

ប្រភព៖ សប្បាយ