ចំនួនក្រយៅដៃប្រាប់ពី ជោគលាភល្អឬមិនល្អ

ក្រយៅដៃរបស់ប្រិយមិត្ត ក្រៅពីជាភ័ស្ដុតាងសម្រាប់ លិខិតស្នាមផ្សេងៗហើយ ក៏អាចបង្ហាញពីជោគលាភបានដែរ។ តាមតម្រាព្យាករណ៍សាស្ត្រ ដែលចងក្រង ដោយលោក នួន ប៊ុត បានប្រាប់ថា ចំនួនក្រយៅដៃគូទខ្យង ឬ ហៅថាខ្ចៅដៃ មានទាំងល្អនិងអាក្រក់។

ចំនួនក្រយៅដៃប្រាប់ពី ជោគលាភល្អឬមិនល្អ

(រូបតំណាង)

បើម្រាមដៃមាន ក្រយៅគូថខ្យងទាំង ១០ ម្រាមមានន័យថា អ្នកមានជោគលាភប្រសើរណាស់ ជាមនុស្សមានបុណ្យទៀតផង។
បើមាន ៩ នោះមានន័យថា ជោគវាសនាល្អណាស់។
បើតែមួយ ក៏បញ្ជាក់ថាល្អដែរ នឹងមានទ្រព្យសម្បត្តិច្រើន។
បើមាន ៨ មានន័យថាមិនល្អពេក មិន អាក្រក់ពេក ពោលគឺគ្រាន់បើ។
បើមាន ក្រយៅគូថខ្យង២ ទាយថានឿយច្រើន ជាមនុស្សចូលចិត្តដើរ។
បើមាន ៣ ឬ ៥ ជោគវាសនាមិនសូវល្អទេ ពោលគឺល្អតិច មិនល្អច្រើន។
បើមាន ៦ ឬ ៧ នោះមិនល្អឡើយ៕

ប្រិយមិត្តមានក្រយៅ គូថខ្យងប៉ុន្មានដែរ? ប្រាប់ Looking Today តិចមើល៍!

ប្រភព៖ សប្បាយ