ដាក់ទូរស័ព្ទ ក្នុងហោប៉ាវ ធ្វើឲ្យខូចសុខភាព រហូត ៧០ភាគរយ

សុខភាព៖ ការដាក់ទូរស័ព្ទដៃក្នុងហោប៉ាវ ជាប្រចាំវានឹងធ្វើឲ្យប៉ះពាល់ដល់សុខភាព និងការបន្តពូជ រហូតដល់ទៅ ៧០ភាគរយ
នេះយោងតាមការចុះផ្សាយរបស់គេហទំព័រសុខភាព healthyfoodteam។

លោក Nikolai Kononov អនុប្រធានសម្ព័ន្ធនៃអង្គការសុខភាពជាតិ របស់រុស្ស៊ីបានអះអាងថា ទូរស័ព្ទដៃដែលយើងប្រើប្រាស់រាល់ថ្ងៃ វាកំពុងធ្វើឲ្យប៉ះពាល់ដល់សុខភាពរបស់យើង ទាំងយើងមិនដឹងខ្លួន និងមានគ្រោះថ្នាក់បំផុតលើបញ្ហាប្រព័ន្ធប្រសាទ និងការបន្តពូជ។ 

ធាតុវិទ្យុសកម្មកម្ម ដែលភាយចេញពីទូរស័ព្ទដៃ ដែលយើងកំពុងប្រើប្រាស់ ឬដាក់ក្នុងហោប៉ាវ វាធ្វើឲ្យប៉ះពាល់ដល់សុខភាពរហូតដល់ទៅ ៧០ ភាគរយ ។

អ្នកដែលប្រឈមនឹងបញ្ហានិងគ្រោះថ្នាក់ជាងគេ គឺកុមារ និង ស្ត្រីមានផ្ទៃពោះ ។ ដោយសារតែរលកវិទ្យុសកម្មវាខ្លាំងយ៉ាងនេះ សូមរក្សាទុកវាឲ្យឆ្ងាយពីរាងកាយ ពោលគឺអាចដាក់ក្នុងកាបូប កុំដាក់ក្នុងហោប៉ាវ ឬកន្លែងណាមួយដែលអ្នកគិតថា វានឹងបន្ថយចំហាយវិទ្យុសកម្ម៕

ទស្សនាវីដេអូឃ្លិបដូចខាងក្រោមនេះដែលធ្វើឲ្យប៉ះពាល់ដល់សុខភាព៖

ដាក់ទូរស័ព្ទ ក្នុងហោប៉ាវ ធ្វើឲ្យខូចសុខភាព រហូត ៧០ភាគរយ