បរវរកញ្ញា ចក្រវាឡនាង Pia Wurtzbach សរសើរថាឆ្នាំនេះ Siwon កាន់តែសង្ហារ

ញូវយ៉ក៖ បរវរកញ្ញាចក្រវាឡនាង Pia Wurtzbach ដែលត្រូវគេដឹងថាជា Fan របស់តារាចម្រៀងកូរ៉េ Choi Siwon ក្រោយបានឆ្លើយឆ្លងសារជាមួយគ្នា ថ្មីៗនេះនាងបានបង្ហើប ក្នុងបទសម្ភាសន៍ថា ឆ្នាំនេះ Siwon កាន់តែសង្ហា ។

ក្នុងពេលជួបសម្ភាសន៍នៅទី ក្រុងញូវយ៉កស្រីស្រស់វ័យ ២៦ឆ្នាំ Pia Wurtzbach បានលើកសរសើរតារាចម្រៀងវ័យ ២៩ឆ្នាំ Choi Siwon និងប្រាប់ថានាងជា Fan របស់ Super Junior យូរណាស់មកហើយ មកដល់ពេលនេះនៅតែគាំទ្រ និងស្តាប់បទចម្រៀងរបស់ពួកគេ មិនតែប៉ុណ្ណោះ ពេលសួរថា តើនាងគិតយ៉ាងណាចំពោះ Siwon ?  Wurtzbach សើច និងបានបន្ថែមថា “គាត់គួរឲ្យស្រលាញ់ខ្លាំងណាស់ ហើយពេលនេះគាត់កាន់តែសង្ហារ” ។

កាលពីពេលថ្មីៗកន្លងទៅនេះ បរវរកញ្ញាហ្វីលីពីននាង Pia Wurtzbach បានឆ្លើយឆ្លងសារជាមួយ តារារូបសង្ហា Choi Siwon ហើយសមាជិក Super Junior រូបនេះបានអញ្ជើញនាងចូលរួម Super Show លើកក្រោយរបស់ Super Junior ៕

បរវរកញ្ញា ចក្រវាឡនាង Pia Wurtzbach សរសើរថាឆ្នាំនេះ Siwon កាន់តែសង្ហារ

បរវរកញ្ញា ចក្រវាឡនាង Pia Wurtzbach សរសើរថាឆ្នាំនេះ Siwon កាន់តែសង្ហារ