ក្រុមហ៊ុនរ៉េនីសង់ប្តឹង ស្នើរឱ្យអាជ្ញាធ័រ ខេត្តមណ្ឌលគិរី ជួយទប់ស្កាត់ក្រុម ជីករ៉ែគ្មានច្បាប់ ក្នុងដែនដីខ្លួន

ខេត្តមណ្ឌលគិរី៖ ក្រុមហ៊ុនសិក្សាស្រាវជ្រាវរុករករ៉ែលោហៈដ៍ធំមួយរបស់ប្រទេសអូស្រ្តាលីឈ្មោះ រ៉េនីសង់ មានច្បាប់អនុញ្ញាត្ត ពីក្រសួងរ៉ែថាមពល បានធ្វើការសិក្សា ស្រាវជ្រាវរករ៉ែលោហៈ នៅតំបន់ខ្វាវក្នុងទឹកដី ស្រុកកែវសីមា ខេត្តមណ្ឌលគិរី លើផ្ទៃដីប្រមាណជាង ២ម៉ឺនគីឡូម៉ែត្រការ៉េ តាមការរំពឹងទុកក្នុងឆ្នាំ២០១៧ ខាងមុខនេះ ខាងក្រុមហ៊ុន និងដាក់ទុនវិនិយោគយ៉ាង ច្រើនសន្ធឹកសន្ធាប់ ក្នុងការជួយស្តារ និងអភិវឌ្ឍន៍លើវិស័យនានា ជាច្រើនទៀតផងនៅ ខេត្តនេះ ។តែអ្វីដែលកើតឡើង
ធ្វើឱ្យខាងភាគី ក្រុមហ៊ុនមានការខឹងសម្បានោះ គឺបច្ចុប្បន្ននេះមានមន្រ្តីយោធា មួយក្រុមដែលគេដាក់ការ សង្ស័យថាជាអតីត មេបញ្ជាការ វរៈអន្តរាគមន៍លេខ១ របស់ខេត្តមណ្ឌលគិរី ឈ្មោះថន ម៉េងស៊្រា បាននិងកំពុងជីក ខួង ដាក់គ្រឿងបំផ្ទុះបំបែកផ្ទាំងរ៉ែ មានជំរៅជ្រៅៗ ជីករំលោភយកទីតាំងដី របស់ក្រុមហ៊ុនគ្មាន ការរំខាន ។

ជាមួយគ្នានេះដែរ ខាងភាគីមានការប្រើ សារធាតុគីមីសំរាប់បំលែង យករ៉ែទៀតផងដែល សារធាតុនេះវាបាន និងកំពុងធ្វើឱ្យប៉ះពាល់ យ៉ាងខ្លាំងដល់សុខភាព មនុស្ស សត្វសត្វព្រៃ ព្រៃឈើនិងសត្វពាហៈ ផ្សេងៗទៀតផង បញ្ហាកើតមានភាពអនាធិបតេយ្យ រ៉ែខុសច្បាប់ខាងលើនេះក្រុមហ៊ុន រ៉េនីសង់ កំពុងស្នើរឱ្យ អាជ្ញាធ័រខេត្ត និងមន្ទីររ៉ែថាមពល ព្រមទាំងអង្គភាពមាន សមត្ថកិច្ចនៅខេត្តនេះ មេត្តាចាត់វិធានការជួយទប់ស្កាត់ និងបង្រ្កាបចំពោះករណីល្មើសខាងលើនេះ ឱ្យទាន់ពេលវេលា ដើម្បីបង្កលក្ខណៈងាយស្រួល ដល់ដំណើរការវិនិយោគរបស់ ក្រុមហ៊ុនប្រកបដោយ ភាពជោគជ័យ។

លោក ថន ម៉េងស៊្រា អតីតមេបញ្ជាការយោធា វរៈអន្តរាគមន៍លេខ១ នៃតំបន់ប្រតិបត្តិការសឹករង មណ្ឌលគិរីបច្ចុប្បន្នមកកាន់ តំណែងជានាយរង សេនាធិការសឹករង ខេត្ត ដែលលោករងការចោទ ប្រកាន់ខាងលើ អ្នកឆ្លើយឆ្លងព័ត៌មាន យើងមិនអាចសុំការបំភ្លឺ ជុំវិញបញ្ហានេះ បានទេថ្ងៃនេះ។

លោកឃិន ម៉េងស្រេងមេបញ្ជាការយោធាខេត្ត នៅព្រឹកថ្ងៃទី06 ខែមករា ឆ្នាំ2016 វេលាម៉ោង១១:០២នាទី លោកបានបញ្ជាក់ថា រាល់បញ្ហាកើត មានបទល្មើសខុសទៅ និងច្បាប់ហាមប្រា មកន្លងមកលោកតែងតែធ្វើ ការណែនាំជាដាច់ខាត ដល់មន្រ្តីយោធាមួយចំនួន ណាដែលមានពាក់ព័ន្ធទៅ និងករណីប្រឈមផ្លូវច្បាប់ ត្រូវតែបញ្ឈប់ សកម្មភាពរបស់ខ្លួន។

ចុងក្រោយ លោកបានប្រាប់ថា បញ្ហាខាងលើនោះ គាត់លឺថាខេត្តបានបញ្ជា ឱ្យបញ្ឈប់រណ្តៅ រ៉ែមាស ខុសច្បាប់នោះហើយ។លោកសាន់ ដារឹទ្ធ ប្រធានមន្ទីរ រ៉ែថាមពល ខេត្ត បានប្រាប់ថា លោក និងរៀបចំបង្កើតគណៈកម្មការ ចំរុះក្នុងនាមខេត្ត ដើម្បីចុះទៅទីតាំងដែល កើតមានរណ្តៅរ៉ែគ្មានច្បាប់នោះ ហើយដើម្បីធ្វើការទប់ស្កាត់ និងបង្រ្កាប ហើយជាការឆ្លើយតប ជាមួយពាក្យបណ្តឹងរបស់ក្រុមហ៊ុន៕

ក្រុមហ៊ុនរ៉េនីសង់ប្តឹង ស្នើរឱ្យអាជ្ញាធ័រ ខេត្តមណ្ឌលគិរី ជួយទប់ស្កាត់ក្រុម ជីករ៉ែគ្មានច្បាប់ ក្នុងដែនដីខ្លួន

ក្រុមហ៊ុនរ៉េនីសង់ប្តឹង ស្នើរឱ្យអាជ្ញាធ័រ ខេត្តមណ្ឌលគិរី ជួយទប់ស្កាត់ក្រុម ជីករ៉ែគ្មានច្បាប់ ក្នុងដែនដីខ្លួន

ក្រុមហ៊ុនរ៉េនីសង់ប្តឹង ស្នើរឱ្យអាជ្ញាធ័រ ខេត្តមណ្ឌលគិរី ជួយទប់ស្កាត់ក្រុម ជីករ៉ែគ្មានច្បាប់ ក្នុងដែនដីខ្លួន