ឡាន​ដឹក​ដំឡូង​ចុះ​ចំណោត​ដាក់​លេខ​មិន​ចូល​ក្រឡាប់ បណ្តាល​ឲ្យ​ព្រូ​ម្នាក់​របួសធ្ងន់​

​ខេត្ត​ម​ណ្ឌ​គិរី​៖ រថយន្ត​ដឹក​ដំឡូង​១​គ្រឿ​ចុះ​កំពុង​ចុះ​ចំណោត​តៃកុង​ដាក់​លេខ​មិន​ចូល​បាន​ក្រឡាប់ បណ្តាល ឲ្យ​បុរស ម្នាក់​ជា​ព្រូឡាន​បាក់ជើង​ខាងស្តាំ និង​របួស​ដៃ​ឆ្វេង​។ គ្រោះថ្នាក់​ចរាចរណ៍​នេះ​បាន​កើតឡើង​កាលពី វរ​លា ម៉ោង​៩ និង​៣០​នាទី​ព្រឹក​ថ្ងៃទី​០៦ ខែមករា ឆ្នាំ​២០១៦ នៅត្រង់ចំណុច ភូមិ​អណ្តូង​ក្រឡឹង ឃុំ​សែន​មនោ​រម្យ ស្រុក​អូររាំង​ខេត្តមណ្ឌលគិរី​។​

ករណី​គ្រោះថ្នាក់​ចរាចរណ៍​នេះ​កើតឡើង​ដោយសារ​រថយន្ត​ម៉ាក​ហ៊ីយ៉ាន់ដាយ ពណ៌​សលាយ​ត្រួយ​ចេក ដឹក ដំឡូង​មី ទម្ងន់​ជិត​៣០​តោន ពាក់​ស្លាក លេខ 3A 0658, អ្នកបើកបរ ឈ្មោះ គង ហាត ភេទ​ប្រុស អាយុ​៣៥​ឆ្នាំ រស់នៅ​ភូមិ​ក្របៅ ឃុំ​ក្របៅ ស្រុក​កំចាយមា ខេត្តព្រៃវែង និង ព្រូ​ឈ្មោះ លី មីង ភេទ​ប្រុស អាយុ ២៤​ឆ្នាំ នៅ​ភ្នំពេញ រងរបួស​ធ្ងន់​បាក់ជើង​ខាងស្តាំ និង​របួស​ដៃ​ឆ្វេង​។​ ​

ករណី​គ្រោះថ្នាក់​ខាងលើនេះ​បណ្តាលមកពី​រថយន្ត​ច្រាល​លេខ (​ដាក់​លេខ​មិន​ចូល​) ហើយ​អ្នកបើកបរ​បានសម្រេច​ចិត្ត​បួង​ចង្កូត​មក​ចិញ្ចើមផ្លូវ​ទម្លាក់​ប្រឡាយ​ហើយ​រថយន្ត​បាន​ក្រឡាប់​តែម្តង នៅពេល​ចុះ​ចំណោត​នៅ​ចំណុច​អូរ​ងើយ ៕ ឦសាន​ថ្មី​ ​

KA-06-01-2016-27 KA-06-01-2016-29 KA-06-01-2016-30 KA-06-01-2016-31 KA-06-01-2016-33