តើ​តួឯក​ស្រី​រឿង «​ប្រស្នា​» ទៅដល់​ណា​ហើយ​?

​អ្នកនាង ថា​យ៉ា សាន់​ថៈ​យ៉ា (Taya Sahntaya) ធ្លាប់ជា​តារា​ស្រី​នៅ​ប៉ុស្តិ៍​លេខ ៧ ដែល​ក្រៅពី​អាជីព​ជាតា​រា​សម្តែង អ្នកនាង​ក៏​ជា​តារា​បង្ហាញ​ម៉ូដ និង VG ផងដែរ​។ បច្ចុប្បន្ននេះ អ្នកនាង ថា​យ៉ា មាន​អាយុ ៣០ ឆ្នាំ កម្ពស់ ១៦៧ ម៉ែត្រ មាន​ស្រុកកំណើត​នៅ​រដ្ឋ​កាលីហ្វ័រ​នីញ៉ា សហរដ្ឋអាមេរិក ដោយ​វត្តមាន​របស់​អ្នកនាង​នៅក្នុង​វិស័យ​ខ្សែភាពយន្ត​គឺ​ចូល​សម្តែង​ក្នុង​ខ្សែភាពយន្ត​ខ្នាត​ធំ​តាំងពី​ឆ្នាំ ១៩៩៨ និង បន្ត​ស្នាដៃ​តាមរយៈ​បទ​ចម្រៀង​ខារ៉ាអូខេ​។​

តើ​តួឯក​ស្រី​រឿង «​ប្រស្នា​» ទៅដល់​ណា​ហើយ​?

តើ​តួឯក​ស្រី​រឿង «​ប្រស្នា​» ទៅដល់​ណា​ហើយ​?

​នៅ​ឆ្នាំ ២០០០ ទើប​អ្នកនាង ថា​យ៉ា ចូលខ្លួន​សម្តែង​ជា​តួឯក​ស្រី​ក្នុង​រឿង «​ប្រស្នា​» (Prissana 2000) ដោយ​ចាប់​ដៃគូ​សម្តែង​ជាមួយ​លោក ធី​ក ជេ​សា​ដា​ផន ផូ​ល​ឌី (Tik Jesadaporn Pholdee)​។ គ្រាន់តែ​សម្តែង​រឿងនេះ​ភ្លាម មាន​មិត្ត​អ្នកគាំទ្រ​ជាច្រើន​ចាប់ផ្តើម​ស្គាល់​អ្នកនាង និង បន្ត​ចង់​តាមដាន​រឿង​ភាគ​ថ្មី​របស់​អ្នកនាង ប៉ុន្តែ​អ្នកនាង​ក៏​មិនបាន​បន្ត​ថត​រឿង​ភាគ​ថ្មី​អ្វី​ឡើយ ទាល់តែ​ឆ្នាំ ២០០៣ ទើប​អ្នកនាង ថា​យ៉ា ចូលខ្លួន​មក​សម្តែង​ម្តងទៀត​ក្នុង​រឿង «​អន្ទាក់​ពេជ្រ​» (Krong Petch) នៅ​ប៉ុស្តិ៍ ៣ ដោយ​ចាប់​ដៃគូ​សម្តែង​ជាមួយ​លោក ផូ​ល ផា​ថៈ​រ៉ា​ផុល (Paul Pattarapol) ដែល​ធ្លាប់ជា​តួ​ប្រុស​សម្តែង​ក្នុង​រឿង «​ប្រស្នា​» ជាមួយ​នាង​។​

តើ​តួឯក​ស្រី​រឿង «​ប្រស្នា​» ទៅដល់​ណា​ហើយ​?

តើ​តួឯក​ស្រី​រឿង «​ប្រស្នា​» ទៅដល់​ណា​ហើយ​?

​កាល​វិល​វិញ​របស់​អ្នកនាង​ក្នុង​ឆ្នាំ ២០០៣ ហាក់ដូច​មិន​ស្រូវ​ឱ្យ​មិត្ត​អ្នកគាំទ្រ​មានការ​ពុះកញ្ជ្រោល​សោះឡើយ ហើយ​មូលហេតុ​អាចមកពី​រយៈពេល​នៃ​ការដកខ្លួន​ចេញពី​ខ្សែភាពយន្ត​គឺ​យូរ​ខ្លាំងពេក ដើម្បី​ទៅ​បន្ត​ការសិក្សា និង ទៅ​បន្ត​អាជីព​ជាតា​រា​បង្ហាញ​ម៉ូដ​នៅ​អាមេរិក​។ មកទល់ពេលនេះ អ្នកនាង ថា​យ៉ា បាន​វិល​ទៅរក​ប៉ុស្តិ៍ ONE HD សម្តែង​ជា​តួឯក​ស្រី​ក្នុង «​ខ្លា​» (Seua) និង ចាប់​ដៃគូ​សម្តែង​ជាមួយ​លោក ណៃ​គី នី​ធី​ដន (Nike Nitidon)​។​

តើ​តួឯក​ស្រី​រឿង «​ប្រស្នា​» ទៅដល់​ណា​ហើយ​?

តើ​តួឯក​ស្រី​រឿង «​ប្រស្នា​» ទៅដល់​ណា​ហើយ​?

​សម្រាប់​រឿង​ថ្មី​នេះ អ្នកនាង ថា​យ៉ា បានចាប់ផ្តើម​បង្កើន​ប្រជាប្រិយ​ភាពខ្លាំង​គួរសម ធ្វើឱ្យ​មិត្ត​អ្នកគាំទ្រ​ជាច្រើន​សរសើរ​មិន​ដាច់​ពី​មាត់​ពី​ស្នាដៃ​សម្តែង​របស់​នាង ហើយ​ម្យ៉ាងទៀត​សម្រស់​អ្នកនាង​គឺ​កាន់តែ​ស្អាត​ជាង​មុន​។ រឿង​បេះដូង​របស់​អ្នកនាង ថា​យ៉ា គឺ​មិនទាន់​សមប្រកប​នេះ​ទេ នៅ​ឆ្នាំ ២០០៣ អ្នកនាង​បាន​រាប់អាន​ជាមួយ​តារា​ប្រុស​លោក លុស ស្ក​ត (Louis Scott) ដែលជា​តួឯក​ប្រុស​ក្នុង​រឿង «​កញ្ចប់​ស្នេហ៍​ជំពាក់​បេះដូង​» (The Sixth Sense) ប៉ុន្តែ​ពេលនេះ​ទាំងពីរ​នាក់​នេះ​ក៏បាន​បញ្ចប់​និស្ស័យ​ស្នេហ៍​ដោយ​លែង​រំឭក​ពីគ្នា​ទៀតឡើយ​៕ ខេ​រី​

តើ​តួឯក​ស្រី​រឿង «​ប្រស្នា​» ទៅដល់​ណា​ហើយ​?

តើ​តួឯក​ស្រី​រឿង «​ប្រស្នា​» ទៅដល់​ណា​ហើយ​?

តើ​តួឯក​ស្រី​រឿង «​ប្រស្នា​» ទៅដល់​ណា​ហើយ​?

តើ​តួឯក​ស្រី​រឿង «​ប្រស្នា​» ទៅដល់​ណា​ហើយ​?