របៀបធ្វើបង្កង​គ្រឿងការី​

គ្រឿងផ្សំ៖
បង្កងគ្រឿងបុក ​( គល់ស្លឹកគ្រៃ​ រំដេង រមៀត ​ស្លឹកក្រូចសើច ខ្ទឹមស ) ​បុកម៉ត់ហើយ​ ដាក់សណ្ដែកដី​ បុកលាយជាមួយ​ឲ្យម៉ត់បន្តិច​កាពិ រឺ ប្រហុក ​( តាមចំណូលចិត្ត )​គ្រឿងការី​ម្ទេសក្រៀម​ ( ចិញ្ច្រាំឲ្យម៉ត់ )​ខ្ទិះដូង​អំបិល ទឹកត្រី ​ស្ករស ម្សៅស៊ុប​
វិធីធ្វើ៖​ដាក់ខ្ទិះចូលក្នុងឆ្នាំង ​ទុកឲ្យឡើងប្រេងបន្តិច ​ដាក់ម្ទេសក្រហម ​ប្រហុក រឺ កាពិ​ កូរឲ្យរៀងក្រហមបន្តិច ​ទើបដាក់គ្រឿងបុកកូរ​ឲ្យសព្វឡើងឈ្ងុយ​ និងក្រហម ​បន្ទាប់មកដាក់គ្រឿង​ការីចូល​ ( បើសិនជាស្ងួត ​ដាក់ខ្ទិះចូលបន្តិច )​បន្ទាប់មកទៀត ដាក់បង្កង​ ស្ករស ​ទឹកត្រី អំបិល​ ម្សៅស៊ុប​ កូរចូលគ្នាឲ្យ​សព្វជាមួយគ្រឿង ​រួចដាក់ខ្ទិះចូលបន្តិច​ ( កុំឲ្យច្រើនពេក​ ធ្វើឲ្យរៀងខាប់ )​ ទុកឲ្យពុះ រួចភ្លក់មើល​ឲ្យល្មម ​តាមការចូលចិត្ត ​ពេលឆ្អិន​បង្កងហើយ ​ដួសដាក់ចាន ​រួចជាការស្រេច៕ ​
របៀបធ្វើបង្កង​គ្រឿងការី​

អត្ថបទ៖ ដេវីដ
​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​