​សម្តេច​តេ​ជោ​ផ្តល់​កាដូ​ខួប​៧​មករា បញ្ឈប់​មិនចាំបាច់​ឲ្យ​មាន​ប័ណ្ណបើកបរ ចំពោះ​ម៉ូតូ​ចាប់ពី​កម្លាំង 125 CC ចុះក្រោម​

ភ្នំពេញ: ​សម្តេច​តេ​ជោ នាយករដ្ឋមន្ត្រី​បានផ្តល់​កាដូ​ដល់​បងប្អូន​ជនរួមជាតិ​ទាំងអស់​នៅក្នុង​ខួប ៧ មករា ២០១៦​នេះ សម្រេច​បញ្ឈប់​មិនចាំបាច់​ឲ្យ​មាន​ប័ណ្ណបើកបរ​ចំពោះ​ម៉ូតូ​ចាប់ពី​កម្លាំង 125 CC ចុះក្រោម និង​មិនចាំបាច់​បង់លុយ​ថ្លៃ​ធ្វើ​ប័ណ្ណបើកបរ និង​មិនចាំបាច់​មាន​ប័ណ្ណបើកបរ​ឡើយ​។​

​តាមរយៈ​ហ្វេ​ស​ប៊ុ​ក​ផ្លូវការ សម្តេច​តេ​ជោ​ហ៊ុន សែន នាយករដ្ឋមន្ត្រី​កម្ពុជា បានប្រកាស​នៅ​ព្រលប់​ថ្ងៃទី​៦​ខែមករា​នេះ​ថា ជនរួមជាតិ​ជាទីគោរព​ស្រឡាញ់ !
​ក្រោយពី​បាន​តាមដាន​ស្តាប់​នូវ​មតិយោបល់ សំណូមពរ និង​សំណើ​របស់​បងប្អូន​ជនរួមជាតិ ជាពិសេស យុវជន​និង​សិស្សានុសិស្ស​ទាក់ទង​និង​តម្លៃ​នៃ​ការធ្វើ​ប័ណ្ណបើកបរ​ម៉ូតូ ហើយ​ក្រោយពី​ខ្ញុំ​បាន​ពិភាក្សា​ជាមួយ សម្តេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ និង​រដ្ឋមន្ត្រីក្រសួង​សាធារណការ​និង​ដឹកជញ្ជូន គឺ​ខ្ញុំ​បានសម្រេច​បញ្ឈប់​មិនចាំបាច់​ឲ្យ​មាន​ប័ណ្ណបើកបរ​ចំពោះ​ម៉ូតូ​ចាប់ពី​កម្លាំង 125 CC ចុះក្រោម ចាប់ពីពេលនេះ​តទៅ​។
​សម្តេច​តេ​ជោ បាន​មានប្រសាសន៍ថា ដូច្នេះ​ប្រជាពលរដ្ឋ​ដែល​បើកបរ​ម៉ូតូ​មាន​កម្លាំង​ចាប់ពី 125 CC ចុះក្រោម គឺ​មិនចាំបាច់​បង់លុយ​ថ្លៃ​ធ្វើ​ប័ណ្ណបើកបរ និង​មិនចាំបាច់​មាន​ប័ណ្ណបើកបរ​ឡើយ​។ ប៉ុន្តែ​ទន្ទឹមនឹងនេះ គឺ​សូម​ប្រជាពលរដ្ឋ​ត្រូវតែ​រៀន​ច្បាប់​ចរាចរណ៍ និង​បើកបរ​ត្រូវតែ​គោរព​ច្បាប់​គ្រប់ៗ​គ្នា​។ ខ្ញុំ​នឹង​ស្នើ​ទៅ​អង្គការនីតិបញ្ញត្តិ ដើម្បី​ធ្វើ​វិសោធនកម្ម​លើ​បទបញ្ញត្តិ​ច្បាប់ ដែលមាន​ការពាក់ព័ន្ធ​ក្នុងពេល​ឆាប់ៗ​ខាងមុខនេះ​។ ខ្ញុំ​សង្ឃឹមថា នេះ​គឺជា​ការចូលរួម​កាត់បន្ថយ​នូវ​ការចំណាយ និង​ការលំបាក​ទាំងឡាយ​រប​ស់​ប្រជាពលរដ្ឋ​ទូទាំងប្រទេស​។​

​សម្តេច​បាន​មានប្រសាសន៍ថា នេះ​គឺជា​កាដូ​មួយ​ថែមទៀត​ដល់​បងប្អូន​ជនរួមជាតិ​ទាំងអស់​នៅក្នុង​ខួប ៧ មករា ២០១៦ នេះ !៕​