លោក​អូបាម៉ា​​​ ​បាន​ចេញ​ក្រិត្យ​លើ​ច្បាប់​គ្រប់គ្រង​អាវុធ​

កាលពី​យប់មិញ លោក​ប្រធានាធាធិបតី​អូបាម៉ា បាន​សម្រេច​ជាផ្លូវការណ៍​លើគម្រោង​ច្បាប់​គ្រប់គ្រង​អាវុធ​ដោយទឹកចិត្តរំចួល​អួល​ដើម​ក​រហូត​ដល់​ចេញ​ទឹក​ភែ្នក។ គម្រោង​ច្បាប់​នេះ សំដៅ​​លើ​ការ​ពង្រឹង​ត្រួត​ពិនិត្យ​ទៅ​លើ​អ្នក​លក់​អាវុធ​នៅ​តាម​ហាង​និង​នៅ​តាម​ប្រព័ន្ធ​អ៊ីនធឺណែត។ ប្រឈម​ទល់​នឹង​ការ​ប្រឆាំង​ពី​សភា​អាមេរិក​ លោក​ប្រធានាធិបតី​អាមេរិក ត្រូវ​បង្ខំចិត្ត​​ប្រើ​​អំណាច​​ចេញ​​ក្រិត្យ​​ដើម្បី​​ឲ្យ​​ច្បាប់​គ្រប់គ្រង​អាវុធ​អាច​ចូល​ជា​ផ្លូវការ​បាន។