Q&A  : រៀបការជិត ១០ ឆ្នាំហើយ នៅតែឈឺចាប់ពេលរួមភេទ តើបណ្តាមកពីអ្វី ?

សំណួរ ​: នាងខ្ញុំមានចម្ងល់មួយចង់សួរថា រហូតមកដល់ពេលនេះនាងខ្ញុំរៀបការរយៈពេល ជិត ១០ ឆ្នាំហើយ ប៉ុន្តែរៀងរាល់ពេលរួមភេទនៅតែឈឺចាប់ទៀត តើនេះបណ្តាមកពីអ្វី ហើយមានវិធីដោះស្រាយឬទេ ?

ចម្លើយ : បញ្ហារួមភេទបង្កការឈឺចាប់អាចកើតពីបញ្ហាជាច្រើននៃទំនាក់ទំនងផ្លូវភេទរវាងដៃគូស្នេហា ។ ក្រៅពីនេះការឈឺចាប់ក្នុងពេលរួមភេទក៏អាចកើតដោយសារកត្តារាងកាយ ឬ អ្នកខ្លះ ក៏មានកត្តាផ្លូវចិត្តចូលរួមផងដែរ ។ ដូច្នេះបញ្ហាទាំងអស់គួរតែរកមធ្យោបាយដោះស្រាយ ។ តាមការស្រាវជ្រាវកន្លងមកគេបានរកឃើញ្ញថាមានករណីជាច្រើនដែលស្ត្រីកើតមានអាការឈឺចាប់ខ្លាំងក្នុ ពេលរួមភេទ ប្រសិនបើគ្មានទឹករំអិលគ្រប់គ្រាន់ត្រង់ទ្វារមាស ។

បើជួបបញ្ហានេះ វិធីដោះស្រាយគឺការប្រើទឹករំអិលជាជំនួយ ឬ ប្រើវិធីបបោសអង្អែលក្នុងពេ រួមភេទឱ្យបានច្រើនមុននឹងរួមភេទ ។ សម្រាប់ករណីមួយចំនួនក៏តែងបង្កឱ្យស្ត្រីកើតអាការឈឺចាប់ពេលរួមភេទដែរដូចជា ការឡើងរឹងរបស់សាច់ដុំនៅក្នុងទ្វារមាស មានជំងឺឆ្លងក្នុងទ្វារមាស មានបញ្ហាលើមាត់ស្បូន ជំងឺ Endometriosis ដែលមានជាលិកាដុះនៅភ្នាសខាងក្នុងស្បូន មានបញ្ហាទៅលើក្រពេញ ជំងឺរលាកអាងត្រគាក ឆាប់រួមភេទពេកក្រោយពីវះកាត់ ឬ សម្រាលកូនហើយជាដើម ។ បើករណីមានអាការធ្ងន់គប្បីពិភាក្សាជាមួយគ្រូពេទ្យដើម្បីរកវិធីបំបាត់ទៅវិញ ៕

Q&A  : រៀបការជិត ១០ ឆ្នាំហើយ នៅតែឈឺចាប់ពេលរួមភេទ តើបណ្តាមកពីអ្វី ?