កម្លាំងអាវុធហត្ថ ខណ្ឌ៧មករា និងសែនសុខ ចាប់ខ្លួន ជនសង្ស័យ ២នាក់ ពីបទលួចម៉ូតូ

ភ្នំពេញ៖ នៅរសៀលថ្ងៃទី៦ ខែមករា ឆ្នាំ២០១៦ កម្លាំងជំនាញ កងរាជអាវុធហត្ថខណ្ឌ៧មករា សហការជាមួយកម្លាំងជំនាញ កងរាជអាវុធហត្ថក្រុង និងខណ្ឌសែនសុខ ដឹកនាំដោយនាយការិយាល័យ បទល្មើសព្រហ្មទណ្ឌក្រុង បានចុះឆែកឆេរបន្ទប់ជួលលេខ១១ ផ្លូវលេខ១៩៨៦ ក្រុម១៣ ភូមិភ្នំពេញថ្មី សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ ឃាត់ខ្លួនមនុស្ស ២នាក់ ទី១ ឈ្មោះ ហេង សុផាត ភេទប្រុស អាយុ ២៧ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅបន្ទប់ជួលលេខ១១ ភូមិសង្កាត់, ទី២ ឈ្មោះ យិន ស្រី អាយុ ២៨ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅជាមួយគ្នា ។

បន្ទាប់ពីចាប់ខ្លួន កម្លាំងសមត្ថកិច្ច បានដកហូតវត្ថុតាង ដូចខាងក្រោម ម៉ូតូ១គ្រឿង ស៊េរីឆ្នាំ២០១០ ពណ៌ខ្មៅ ពាក់ស្លាកលេខ សៀមរាប 1G -7403 ម្សៅពណ៌ស ០១កញ្ចប់តូច ឧបករណ៍ជក់ថ្នាំ ៣ដែកកេះ៦ ទុយោមួយចំនួន ទូរស័ព្ទ និងវត្ថុតាងមួយចំនួនទៀត។ បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាង ត្រូវបានបញ្ជូនទៅការិយាល័យព្រហ្មទណ្ឌ កងរាជអាវុធហត្ថរាជធានីភ្នំពេញ ដើម្បីចាត់ការបន្ត៕