លោក ហ៊ុន ម៉ាណែត ចូលរួមជាអធិបតី ក្នុងការប្រឡងកីឡា កងយោធពលខេមរៈភូមិន្ទ ឆ្នាំ២០១៦

ភ្នំពេញ៖ ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត មេបញ្ជាការកងកម្លាំងពិសេសប្រឆាំងភេរវកម្ម មេបញ្ជាការរងកងទ័ពជើងគោក និងជានាយរងសេនាធិការចម្រុះនៃកងយោធពលខេមរភូមិន្ទ នៅព្រឹកថ្ងៃទី៦ ខែមករា ឆ្នាំ២០១៦ បានអញ្ជើញជាអធិបតី ក្នុងការប្រឡងកីឡាកងយោធពលខេមរៈភូមិន្ទ ឆ្នាំ២០១៦ដើម្បីចូលរួមអបអរសាទរថ្ងៃជ័យជំនះ៧មករា១៩៧៩-៧មករា២១៦ ដែលធ្វើនៅសាលានាយទាហានសកម្មត្មាតពង។

ឧត្ដមសេនីយ៍ឯក ប៊ុត សុភាព ប្រធានក្រុមការងារ រៀបចំការប្រប្រឡង បានឱ្យដឹងថា ការប្រឡងកីឡាកងយោធពលខេមរៈភូមិន្ទ សម្រាប់ឆ្នាំ២០១៦នេះ មានការចូលរួមជាច្រើនអង្គភាព ជាងឆ្នាំកន្លងទៅ គឺមានចំនួន ១៣អង្គភាព និងមានចំនួន ៩វិញ្ញាសា។

ក្នុងការប្រឡងកីឡាកងទ័ពនេះ លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ា ណែត បានថ្លែង កោតសរសើរ ចំពោះនាយទាហាន និងពលទាហាន ជាបេក្ខជនមកពីបណ្ដា អង្គភាពទាំងអស់ ដែលបានបញ្ចេញកម្លាំងកាយចិត្ត អស់ពីសមត្ថភាព និងយុទ្ធវិធីកងទ័ព ដោយទឹកចិត្តអង់អាចក្លាហាន មុសមុត សាកសម ជាកងយោធពលខេមរៈភូមិន្ទ ដែលជាសសរទ្រូង នៃប្រទេសជាតិ ។

ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត បានបញ្ជាក់បន្ថែមទៀតថា "ការប្រឡងកីឡាកងយោធពលខេមរៈភូមិន្ទ នាពេលនេះ គឺមានគោលបំណង ដើម្បីចូលរួមអបអរសាទរ ថ្ងៃជយ័ជំនៈ ៧មករា១៩៧៩ -៧មករា២០១៦ ដែលជាថ្ងៃកំណើតទី២ របស់យើងជាថ្ងៃដែលប្រជាជនទាំងអស់ និងប្រទេសជាតិ បានរស់រានឡើងវិញ ពីរបបប្រលយ័ពូជសាសន៍ប៉ុលពត និងដើម្បីរំលឹកគុណូបការៈ ដល់វីរៈយុវជនយុវនារី ដែលបានលះបង់អាយុជីវិត ដើម្បីបុព្វហេតុការពារជាតិមាតុភូមិ និងសេចក្ដីសុខសាន្ត របស់ប្រជាជននិងក៍ជាការ ហ្វឹកហ្វឺនលត់ដំកាយសម្បទា បង្កើនសមត្ថភាព ចំណេះដឹងជំនាញរបស់កងទព័ និងក៍ជាកីឡាមួយសម្រាប់ សុខភាពរបស់កងទ័ព ជាពិសេស ដើម្បីបង្ហាញពីការសាមគ្គីភាព មិត្តភាពគ្រប់បណ្ដាលអង្គភាព នៃកងយោធពលខេមរៈភូមិន្ទ រួមគ្នាឆ្ពោះទៅមុខ ក្នុងបុព្វហេតុការពារ ជាតិ សាសនា ព្រះមហាក្សត្រ និងរាជរដ្ឋាភិបាលស្របច្បាប់"៕