យកធ្យូងថ្មពិល កិនលាយជា មួយរុក្ខជាតិ ផ្ទុះស្លាប់ម្នាក់ នៅស្រុក ពញាក្រែក

ត្បូងឃ្មុំ៖ បុរសម្នាក់ បានយកធ្យូងថ្មពិល កិនលាយជាមួយរុក្ខជាតិដើម ឈើព្រាល បណ្តាលឲ្យផ្ទុះស្លាប់ និងប្រពន្ធរងរបួស នៅម៉ោង ១រសៀល ថ្ងៃទី៦ ខែមករា ឆ្នាំ២០១៦ ស្ថិតនៅភូមិកន្សោមសត្វ ឃុំកក់ ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ។

តាមមន្ត្រីនគរបាលបានឲ្យដឹងថា ជនរងគ្រោះស្លាប់ក្នុងហេតុការណ៍នេះ ឈ្មោះ ឆាន យ៉ាត ភេទប្រុស អាយុ៥៧ឆ្នាំ មានទីលំនៅក្នុងភូមិកើតហេតុ និងប្រពន្ធឈ្មោះ ហ៊ូ សឺ អាយុ៥៥ឆ្នាំ របួសលើជង្កង់ស្រាល។

សមត្ថកិច្ចឲ្យដឹងទៀតថា មុនពេលកើតហតុ ជនរងគ្រោះ បានយកថ្មពិលផ្សំគ្នាជាមួយធ្យូង រុក្ខជាតិឈើដើមព្រាល បានយកទៅកិនលាយគ្នា បណ្តាលឲ្យឆេះផ្ទុះ បែកត្បាល់ថ្ម ជាបំណែក តូច ធំ ខ្ទាចត្រូវត្រង់ចិញ្ចើមធ្លាយខួរស្លាប់នៅកន្លែងកើតហេតុតែម្តង។ ហើយករណីខាងលើនេះ ផ្អែកតាមការស៊ើបសួរពីគ្រួសារជនរងគ្រោះ បានឲ្យដឹងថាៈ ឈ្មោះ ឆាន យ៉ាត គាត់តែងតែ ប្រមូលថ្មពិលចាស់ៗរក្សាទុក ទើបថ្ងៃនេះគាត់បានយកធ្យូង នីង ថ្មពិលនោះ មកកិនលាយបញ្ជូលគ្នា ដោយប្រើត្បាល់ថ្មកិនម្សៅបណ្តាលឲ្យមានជាតិឆេះផ្ទុះកើតឡើង បណ្តាលឲ្យស្លាប់ និងរបួសនោះ៕

យកធ្យូងថ្មពិល កិនលាយជា មួយរុក្ខជាតិ ផ្ទុះស្លាប់ម្នាក់ នៅស្រុក ពញាក្រែក