ពលរដ្ឋ​អាច​ខ្ចី​រថយន្ត និង​ម៉ូតូ​គ្នា​ជិះ​បាន ពុំ​ចាំបាច់​មាន​បណ្ណ​សម្គាល់​យានយន្ត​ច្បាប់ដើម​

​ភ្នំពេញ​៖ ប្រធាន​នាយកដ្ឋាន​នគរ​បាលច​រាច​រណ៍ និង​សណ្តាប់ធ្នាប់​សាធារណៈ​លោក រុន រ័ត្ន​វាសនា បាន​ច្រានចោល​មតិ​សាធារណជន ដែលថា ពួកគេ​មិនអាច​ខ្ចី​រថយន្ត និង​ម៉ូតូ​អ្នកដទៃ​ជិះ​បាន ដោយ​ពុំមាន​បណ្ណ​សម្គាល់​យានយន្ត​ច្បាប់ដើម​។ លោក​បញ្ជាក់ថា ពលរដ្ឋ​អាច​ប្រើប្រាស់ ឬ​ខ្ចី​យានយន្ត​អ្នកដទៃ​ជិះ​បាន គ្រាន់តែ​ភ្ជាប់​តាម​ខ្លួន នូវ​ឯកសារ​ដែល​បញ្ជា​ក់​ពី​ភាពស្របច្បាប់​របស់​យាន​យន្ត​គ្រប់​ប្រភេទ​។​

​សូម​ស្តាប់​សំឡេង​លោក រុន រ័ត្ន​វាសនា​៖


​បើ​យោងតាម​មាត្រា​៥៥ ច្បាប់​ស្តីពី ចរាចរណ៍​ផ្លូវគោក គ្រប់​យានយន្ត ឬ រ៉ឺម៉ក​ដែល​កំពុង​ធ្វើ​សកម្មភាព​អាជីវកម្ម​ដឹកជញ្ជូន ត្រូវមាន​បណ្ណ​សម្គាល់​យានយន្ត ឬ បណ្ណ​សម្គាល់​រ៉ឺម៉ក និង​ស្លាក​លេខ​, បណ្ណ​បើកបរ​ត្រឹម​ត្រួវ​តាម​ប្រភេទ​យានយន្ត​, វិញ្ញាបនបត្រ​ត្រួតពិនិត្យ​លក្ខណៈ​បច្ចេកទេស​យានយន្ត​, លិខិត​ឲ្យ​អនុញ្ញាត​ឲ្យ យានយន្ត ឬ រ៉ឺម៉ក​ធ្វើ​អាជីវកម្ម​, វិញ្ញាបនបត្រ​ធានារ៉ាប់រង ចេញ​ដោយ​ក្រុមហ៊ុន​ធានារ៉ាប់រង និង​លិខិតអនុញ្ញាត​ផ្សេងទៀត ចេញ​ដោយ​ស្ថាប័ន​មាន​សមត្ថកិច្ច​ពាក់ព័ន្ធ​៕