ធ្វើឲ្យ iPhone របស់​អ្នក​កាន់​តែ​ទាក់​ទាញ ជាមួយ Theme នេះ!

មិត្តអ្នកអាន ដែលកំពុងតែប្រើប្រាស់ ឬ​មិន​ទាន់​បាន​ប្រើ​ប្រាស់ Theme អាច​សាក​​ល្បង​ផ្លាស់​ប្តូរ ឬសាក​ល្បងប្រើ​ប្រាស់​បាន ដើម្បីលម្អរ ផ្ទៃ Homescreen ឲ្យកាន់តែស្រស់ស្អាត និងកាន់តែចង់ប្រើប្រាស់។

ធ្វើឲ្យ iPhone របស់​អ្នក​កាន់​តែ​ទាក់​ទាញ ជាមួយ Theme នេះ!

ឆ្លៀតក្នុងឱកាសនេះដែរ​ យើងចង់ណែនាំ Theme មួយ ឈ្មោះ Soft Remix 3 ដែលមានការវិវត្តន៍ 3 ជំនាន់​ហើយ មកដល់ពេលនេះ។ វាមានអាចធ្វើឲ្យ Icon របស់អ្នកផ្លាស់ប្តូរទៅជារាងជ្រុង តែ​គែម​ជុំវិញ​រាងមូលបន្តិច អមជាមួយការឌីហ្សាញ Icon មើលទៅប្លែក ដែលមានពណ៌ចម្រុះ មើល​ទៅ​ស្អាត​ម៉្យាង​ដែរ។

ដើម្បីដំឡើង Theme មួយនេះអ្នកត្រូវធ្វើតាមការណែនាំខាងក្រោម៖

  • ចូលទៅកាន់ Cydia បន្ទាប់មកចូលទៅកន្លែង Search រួចវាយពាក្យថា Soft Remix 3 ហើយធ្វើការដំឡើង
  • បន្ទាប់ពីធ្វើការដំឡើងរួចអ្នកត្រូវការចូលទៅកាន់ Setting => WinterBoard => Select Themes រួចធីកយកពាក្យ Soft Remix 3, SR3 Square Icon Mask និង SR3 CC ។
  • បន្ទាប់ត្រលប់មក WinterBoard វិញចុចលើពាក្យ Respring (នៅផ្នែកខាងលើជ្រុងខាងឆ្វេង) បើសិនជាអ្នកមិនទាន់ច្បាស់អ្នកអាចចុចយក cancel (នៅផ្នែកខាងលើជ្រុងខាងស្តាំ) ហើយ​ជ្រើស​រើសឲ្យបានត្រឹមត្រូវម្តងទៀតសំរាប់ iDevice របស់អ្នកមុននិងធ្វើការ Respring ដូចការ​ណែនាំខាងលើ។

បញ្ជាក់ថា ៖ អ្នកត្រូវធ្វើការដំឡើង និងធ្វើតាមការណែនាំខាងលើ ឲ្យបានត្រឹមត្រូវ បើសិនជាអ្នកធ្វើខុស​ពីការបង្ហាញខាងលើ ឬជួបបញ្ហាជាយថាហេតុដែលកើតឡើងដោយការច្រលំរបស់អ្នក យើងមិនទទួល​ខុសត្រូវជាដាច់ខាត។

ធ្វើឲ្យ iPhone របស់​អ្នក​កាន់​តែ​ទាក់​ទាញ ជាមួយ Theme នេះ!

Theme នេះមានឲ្យដំឡើង ដោយមិនគិតថ្លៃ ដូចនេះ អ្នកមិនបាច់ដំឡើង Source ផ្សេងៗឡើយ ហើយបន្ទាប់ពីដំឡើងវារួច អ្នកនឹងកាន់តែពេញចិត្ត នៅពេលប្រើប្រាស់។

  • សូមចុចទីនេះ ដើម្បី Subscribe Channel របស់ ខេមបូរីផត ដើម្បីទទួលបានវីដេអូថ្មីៗ!!!

 

  • ដោយ: Hong
  • 10:18 PM, 06 January
  • ប្រភព: Cydia
  • Tag: ចំណេះដឹងទូទៅ