មិនបាច់មាន 3D Touch ក៏​អាច​បើក Folder ចេញ​មក​ជាជួរ​បញ្ឈរ ដោយ​ប្រើ​កំលាំង​សង្កត់​បានដែរ!

ប្លែកទៀតហើយ ជាមួយ Tweak នេះ អ្នក ប្រើប្រាស់ iPhone ធម្មតា មិនមែន​ជា iPhone 6s ឬ iPhone 6s Plus ក៏អាច​ប្រើ​កំលាំង​សង្កត់ ដើម្បី Folder ឲ្យចេញមកជាជួរបញ្ឈរបានដែរ។

មិនបាច់មាន 3D Touch ក៏​អាច​បើក Folder ចេញ​មក​ជាជួរ​បញ្ឈរ ដោយ​ប្រើ​កំលាំង​សង្កត់​បានដែរ!

Tweak នេះមានឈ្មោះថា Appendix អាចធ្វើឲ្យ Folder របស់អ្នក បើកចេញជាជួរបញ្ឈរបាន ខុសពី Folder ធម្មតា បន្ទាប់ពីដំឡើង Tweak នេះរួច អ្នកគ្រាន់តែសង្កត់លើ Folder ណាមួយ មួយភ្លែត វានឹងបើកចេញកម្មវិធីជាជួរបញ្ឈរភ្លាម។

ដើម្បីដំឡើង Theme មួយនេះអ្នកត្រូវធ្វើតាមការណែនាំខាងក្រោម៖

  • ចូលទៅកាន់ Cydia បន្ទាប់មកចូលទៅកន្លែង Search រួចវាយពាក្យថា Appendix ហើយធ្វើការដំឡើង។
  • បន្ទាប់ពីដំឡើងរួច​ Tweak នេះនឹងដំនើរការដោយស្វ័យប្រវត្តិ ហើយអ្នកអាចអនុវត្តបានតាម​ការ​រៀប​រាប់នៅខាងលើ

មិនបាច់មាន 3D Touch ក៏​អាច​បើក Folder ចេញ​មក​ជាជួរ​បញ្ឈរ ដោយ​ប្រើ​កំលាំង​សង្កត់​បានដែរ!

បញ្ជាក់ថា ៖ អ្នកត្រូវធ្វើការដំឡើង និងធ្វើតាមការណែនាំខាងលើ ឲ្យបានត្រឹមត្រូវ បើសិន​ជាអ្នកធ្វើខុស​ពីការបង្ហាញខាងលើ ឬជួបបញ្ហាជាយថាហេតុដែលកើតឡើងដោយការច្រលំរបស់អ្នក យើងមិន​ទទួល​ខុស​ត្រូវជាដាច់ខាត។

បើសិនជាអ្នក ចង់បានការប្រើប្រាស់ប្លែក ខុសពីអ្នកដទៃ អ្នកអាចសាកដំឡើង Tweak នេះបាន ដើម្បីឲ្យប្លែកពីគេ។

  • សូមចុចទីនេះ ដើម្បី Subscribe Channel របស់ ខេមបូរីផត ដើម្បីទទួលបានវីដេអូថ្មីៗ!!!
  • ដោយ: Hong
  • 10:37 PM, 06 January
  • ប្រភព: iPhonehacks
  • Tag: ចំណេះដឹងទូទៅ