តុលាការបានទាមទារឲ្យញូដ៊ែលីបញ្ជាក់ភស្តុតាងពីប្រសិទ្ធិភាពនៃចរាចរណ៍យាន្តយន្តឆ្លាស់វេនគ្នា

  ប្រឈម​នឹង​បញ្ហា​បំពុល​បរិយាកាស​ខ្លាំង​នៅ​ក្នុង​ប្រទេស តុលាការ​ឥណ្ឌា នៅ​ថ្ងៃ​ពុធ​នេះ បាន​ទាមទារ​ឲ្យ​អាជ្ញាធរ​ក្រុង​ញូដ៊ែរលី​រក​ភស្តុតាង​មក​បញ្ជាក់​ឲ្យ​ច្បាស់​លាស់​ពី​ប្រសិទ្ធិភាព​នៃ​ការ​ធ្វើ​ចរាចរណ៍​យាន្តយន្ត​ឆ្លាស់​វេន​គ្នា។ ការ​ធ្វើ​ចរាចរណ៍​ឆ្លាស់​ឡាន​លេខ​គូ​បើក​ថ្ងៃ​គូ-ឡាន​លេខ​សេសបើកថ្ងៃសេស បាន​ចាប់​សាកល្បង​តាំង​ពី​ថ្ងៃ​ទី​១​មករា​មក​ម្លេះ ​ដើម្បី​ជួយ​​កាត់​បន្ថយ​ការ​បញ្ចេញ​ផ្សែង​បំពុលបរិយាកាសនៅក្រុង​ញូដែលី និង​ឲ្យភាព​ល្អ​ប្រសើរ​ឡើង​វិញ។ក្រុង​ញូដ៊ែរលី ដែល​ជាប់ល្បីឈ្មោះ​ ​ថា​ជា​ទីក្រុង​មួយ​ប្រកប​ដោយ​បរិយាកាស​ពុល​ដ៏​​ខ្លាំង​ជាង​គេនៅលើភពផែនដី។