សម្តេចតេជោ ហ៊ុន សែន ប្រកាសសម្រេចលុបចោលធ្វើប័ណ្ណ បើកបរ ចំពោះ ម៉ូតូកម្លាំង 125 CC ចុះក្រោម

រាជធានីភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលកម្ពុជា នៅ ល្ងាចថ្ងៃទី៦ខែមករាឆ្នាំ២០១៦នេះ បានសម្រេចបញ្ឈប់ឲ្យបង់ថ្លៃទាំងស្រុង ក្នុង ការធ្វើប័ណ្ណបើកបរចំពោះម៉ូតូចាប់ពីកម្លាំង 125CC ចុះក្រោម និងពុំចាំបាច់មាន ប័ណ្ណបើកបរទៀតទេ។នេះជាកាដូថ្មីសម្រាប់អបអរសាទរថ្ងៃ៧មករា ដែលប្រជា ពលរដ្ឋអបអរសារទរ។

សម្ដេចតេជោ ហ៊ុន សែន បានសរសេរអះអាងនៅក្នុង បណ្ដាញទំនាក់ទំនង សង្គមហ្វេសប៊ុកថា “ក្រោយពីបានតាមដានស្តាប់នូវមតិយោបល់ សំណូមពរ និងសំណើរបស់បងប្អូនជនរួមជាតិ ជាពិសេសយុវជននិងសិស្សានុសិស្ស ទាក់ ទង នឹងតម្លៃនៃការធ្វើប័ណ្ណបើកបរម៉ូតូ ហើយក្រោយពី ខ្ញុំបានពិភាក្សាជាមួយ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងរដ្ឋមន្រ្តីក្រសួងសាធារណការ និង ដឹកជញ្ជូន គឺខ្ញុំបានសម្រេចបញ្ឈប់ឲ្យបង់ថ្លៃទាំងស្រុងក្នុងការ ធ្វើប័ណ្ណបើកបរ ចំពោះម៉ូតូ ចាប់ពីកម្លាំង 125CC ចុះក្រោម ចាប់ពីពេលនេះតទៅ”។

ដូច្នេះប្រជាពលរដ្ឋដែលបើកបរម៉ូតូ មានកម្លាំងចាប់ពី 125 CC ចុះក្រោម គឺមិន ចាំបាច់បង់លុយថ្លៃធ្វើប័ណ្ណបើកបរ និងមិនចាំបាច់មានប័ណ្ណបើកបរឡើយ។ ប៉ុន្តែទន្ទឹមនឹងនេះគឺសូមប្រជាពលរដ្ឋត្រូវតែរៀនច្បាប់ចរាចរណ៍ និងបើកបរត្រូវ តែគោរពច្បាប់គ្រប់ៗគ្នា។

ខ្ញុំនឹងស្នើទៅ អង្គការនីតិបញ្ញត្តិដើម្បីធ្វើវិសោធន:កម្ម លើបទបញ្ញត្តិច្បាប់ដែល មានការពាក់ព័ន្ឋក្នុងពេលឆាប់ៗខាងមុខនេះ។ខ្ញុំសង្ឃឹមថានេះគឺជាការចូលរួម កាត់បន្ថយ នូវការចំណាយ និងការលំបាក ទាំងឡាយរបស់ប្រជាពលរដ្ឋ ទូទាំង ប្រទេស។នេះគឺជាកាដូមួយថែមទៀតដល់ បងប្អូនជនរួមជាតិទាំងអស់ នៅក្នុង ខួប ៧ មករា ២០១៦ នេះ !៕

សម្តេចតេជោ ហ៊ុន សែន ប្រកាសសម្រេចលុបចោលធ្វើប័ណ្ណ បើកបរ ចំពោះ ម៉ូតូកម្លាំង 125 CC ចុះក្រោម

សម្តេចតេជោ ហ៊ុន សែន ប្រកាសសម្រេចលុបចោលធ្វើប័ណ្ណ បើកបរ ចំពោះ ម៉ូតូកម្លាំង 125 CC ចុះក្រោម សម្តេចតេជោ ហ៊ុន សែន ប្រកាសសម្រេចលុបចោលធ្វើប័ណ្ណ បើកបរ ចំពោះ ម៉ូតូកម្លាំង 125 CC ចុះក្រោម