ម៉ែយ៉ែម​​អាយុ​៦២ឆ្នាំក្នុង​រឿង “តុលាការ​មុខ​ដែក” របស់​ទិនហ្វី​ជាប់​ជា​តារា​ស្រី​​បរិសុទ្ធ

ម៉ែយ៉ែម​​អាយុ​៦២ឆ្នាំក្នុង​រឿង “តុលាការ​មុខ​ដែក” របស់​ទិនហ្វី​ជាប់​ជា​តារា​ស្រី​​បរិសុទ្ធ

ហេតុការណ៍ តារា​សម្ដែង​ស្រី​មិន​សូវ​ស្រស់​ស្អាត​ហើយ​មាន​វ័យ​ចំណាស់​ជាប់​ឈ្មោះ​ក្នុង​តារាង​ជា​មួយ​ស្រី​ស្អាត​ជា​ច្រើន​ទៀត​​​បាន​ធ្វើ​ឲ្យ​ទស្សនិកជន​ភ្ញាក់​ផ្អើល​យ៉ាង​ខ្លាំង។

 

ម៉ែយ៉ែម​​អាយុ​៦២ឆ្នាំក្នុង​រឿង “តុលាការ​មុខ​ដែក” របស់​ទិនហ្វី​ជាប់​ជា​តារា​ស្រី​​បរិសុទ្ធ

Lu Feng ​គឺ​ជា​តារា​សម្ដែង​ជើង​ចាស់​​របស់​ហុងកុង​​ម្នាក់​ដែល​កើត​ឆ្នាំ ១៩៥៤។ ​នាង​ត្រូវ​បាន​គេ​ស្គាល់​មុខ​ច្រើន​តាម​រយៈ​រឿង “តុលាការ​មុខ​ដែក” ដើរ​តួ​មេបន​ជាមួយ​ទិនហ្វី។ ជាមួយ​រូប​រាង​ទ្រលុក​ទ្រលន់​​និង​ទឹក​មុខ​កាច​សាហាវ នាង​តែង​តែ​សម្ដែង​តួ​ដែល​មាន​ចរិត​គួរ​ឲ្យ​ខ្លាច ដិត​ជាប់​អារម្មណ៍​ទស្សនិកជន។

 

ម៉ែយ៉ែម​​អាយុ​៦២ឆ្នាំក្នុង​រឿង “តុលាការ​មុខ​ដែក” របស់​ទិនហ្វី​ជាប់​ជា​តារា​ស្រី​​បរិសុទ្ធ

អ្វី​ដែល​គួរ​ឲ្យ​ភ្ញាក់​ផ្អើល​នោះ​គឺ តារា​សម្ដែង​គីឡូ​ធ្ងន់​រូប​នេះ​បាន​មាន​វត្តមាន​ក្នុង​តារាង​តារា​ដែល​រក្សា​បាន​ភាព​បរិសុទ្ធ​ល្អ​ជាង​គេ​ដែល​ត្រូវ​បោះ​ឆ្នោត​ដោយ​ប្រជាជន​ហុងកុង។ គួរ​បញ្ជាក់​ដែរ​ថា​នេះ​គឺ​ជា​លើក​ទី​៤​ហើយ​ដែល​តារា​អាយុ ៦២ ឆ្នាំ​មាន​មុខ​ក្នុង​តារាង​នេះ ដោយ​កាល​ពី​​ឆ្នាំ ២០១២ នាង​បាន​ជាប់​លេខ ៨ មក​ដល់​ឆ្នាំ ២០១៥ គេ​បាន​បោះ​ឲ្យ​នាង​ជាប់​លេខ ៥ គឺ​មាន​លំដាប់​ខ្ពស់​ជាង​តារា​ចម្រៀង​ល្បី​ឈ្មោះ G.E.M ទៅ​ទៀត។

 

ម៉ែយ៉ែម​​អាយុ​៦២ឆ្នាំក្នុង​រឿង “តុលាការ​មុខ​ដែក” របស់​ទិនហ្វី​ជាប់​ជា​តារា​ស្រី​​បរិសុទ្ធ

Lu Feng បាន​និយាយ​ពី​អារម្មណ៍​របស់​ខ្លួន​ឯង​ថា បើ​ទោះ​បី​ជា​ក្នុង​រឿង​នាង​រ៉ាប់រង​តួ​អង្គ​កាច​សាហាវ​ក៏​ពិត​មែន​ តែ​នៅ​ជីវិត​ខាង​ក្រៅ​នាង​មាន​ចរិត​ស្លូត​បូត​មិន​ដូច​អ្វី​ដែល​អ្នក​ទាំង​អស់​គ្នា​គិត​នោះ​ទេ។ មក​ដល់​ពេល​នេះ នាង​នៅ​តែ​ជា​ស្រី​ក្រមុំ គឺ​នៅ​តែ​រក្សា​បាន​ភាព​បរិសុទ្ធ​នៅ​ឡើយ។ នាង​ចង់​រក្សា​របស់​មាន​តម្លៃ​នេះ​​រហូត​ដល់​យប់​ផ្សំ​ដំណេក។ កាល​ពី​អតីត​កាល Lu Feng បាន​ប្រាប់​ថា​ធ្លាប់​​មាន​គេ​ចូល​ចែចូវ​ដែរ​តែ​នាង​បដិសេធ​ព្រោះ​មិន​ពេញ​ចិត្ត។ បច្ចុប្បន្ន Lu Feng កំពុង​ដើរ​តួ​ធ្មប់​មឹក​ក្នុង​រឿង “The Mermaid” ដែល​ជា​ភាពយន្ត​​មួយ​ដឹក​នាំ​ដោយ ទិន​ ហ្វី គ្រោង​ចាក់​បញ្ចាំង​​នៅ​ថ្ងៃ​ទី ៨ ខែ​កុម្ភៈ​ខាង​មុខ៕

 

ម៉ែយ៉ែម​​អាយុ​៦២ឆ្នាំក្នុង​រឿង “តុលាការ​មុខ​ដែក” របស់​ទិនហ្វី​ជាប់​ជា​តារា​ស្រី​​បរិសុទ្ធ

 

ម៉ែយ៉ែម​​អាយុ​៦២ឆ្នាំក្នុង​រឿង “តុលាការ​មុខ​ដែក” របស់​ទិនហ្វី​ជាប់​ជា​តារា​ស្រី​​បរិសុទ្ធ

 

ចុចអាន៖កុំកុំ៖ “ខ្ញុំ​មាន​អារម្មណ៍រង​​សម្ពាធ​​ពេល​​ត្រូវ​ប្រកួត​ជាមួយ Mike Tyson”

 

ប្រែសម្រួល៖ សុវណ្ណផៃ
ប្រភព៖kenh14