Update លុបចោល​ប័ណ្ណបើកបរ ១២៥CC ហើយ អ្នក​បង់លុយមុនៗអាច​ដក​វិញ

Update លុបចោល​ប័ណ្ណបើកបរ ១២៥CC ហើយ អ្នក​បង់លុយមុនៗអាច​ដក​វិញ

កាលពី​ម្សិលមិញ សម្ដេច​តេ​ជោ ហ៊ុន សែន បានប្រកាស​លុបចោល​កា​រ​ធ្វើ​ប័ណ្ណបើកបរ​ម៉ូតូ ១២៥cc ចុះក្រោម ឥឡូវ​នាយករដ្ឋមន្ត្រី​បាន​ឆ្លើយតប​ទៅនឹង​សំណូមពរ​របស់​ប្រជាពលរដ្ឋ​ចំនួន​ពីរ​ចំណុច។

 

សារ​ដែល​សម្ដេច​បង្ហោះ​​នៅ​លើ Page សម្ដេច ២ ចំណុច​នោះ​រួមមាន៖

 

១-ប្រសិនបើ​ប្រជាពលរដ្ឋ​បាន​បង់លុយ​សម្រាប់​ថ្លៃ​ប្រឡង​យក​ប័ណ្ណបើកបរ​ម៉ូតូ (125CCចុះក្រោម) រួចហើយ ហើយ​ការសំរេច​ថ្មី​នេះ​បានកំណត់​មិនអោយ​បង់លុយ​ថ្លៃ​ប័ណ្ណបើកបរ គឺ​សូម​ប្រជាពលរដ្ឋ​មក​ទទួល​ប្រាក់​វិញគ្រប់ៗគ្នា។

 

២-ចំពោះ​ប្រជាពលរដ្ឋ​ដែល​បានទទួល​ប័ណ្ណបើកបរ​ម៉ូតូ​រួចហើយ (125CC ចុះក្រោម) ប្រសិនបើ​មានបំណង​ចង់​ទទួល​យកលុយ​វិញ គឺ​រាជរដ្ឋាភិបាល​នឹង​បង់​ថវិកា​សង​វិញ​គ្រប់​ចំនួន​ទៅតាម​តម្លៃ​ផ្លូវ​ការដែល​បាន​បង់​រួច​ពីមុន។

 

សម្ដេច​តេជោ បាន​លើក​ឡើង​ទៀត​ថា សម្ដេច​​​បាន​ណែនាំ​រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច និង ហិរញ្ញវត្ថុ​ឱ្យ​សហការ​ជាមួយ រដ្ឋមន្ត្រីក្រសួង​សាធារណការ និង​ដឹកជញ្ជូន​ដើម្បី​ចាត់វិធានការ​ជូន​បង​ប្អូន​ឱ្យបាន​ឆាប់​បំផុត៕

 

Update លុបចោល​ប័ណ្ណបើកបរ ១២៥CC ហើយ អ្នក​បង់លុយមុនៗអាច​ដក​វិញ