៣ករណី អ្នកមិនគួររួមរ័ក ដែលបណ្តាលឲ្យស្លាប់

សុខភាព៖ ពេលដែលកំពុងមានជំងឺ ពេលអស់កម្លាំង និង ស្រវឹង ជាចំណុចមួយ ដ៏មានគ្រោះថ្នាក់បំផុត ដោយតម្រូវឲ្យមនុស្សមិនគួររួមរ័ក ដែលវាបណ្តាលឲ្យខូចសុខភាព និងស្លាប់បានដូចគ្នា។គេហទំព័រផ្នែកសុខភាព នានា លើពិភពលោក បានបង្ហាញថា ០៣ករណី ដែលអ្នកមិនគួររួមរូក ដែលមានដូចខាងក្រោមនេះ ៖

ពេលស្រវឹងខ្លាំង
ពេលខ្លះស្រាពិតមានប្រយោជន៍ ប្រសិនបើអ្នកចេះប្រើប្រាស់វាឲ្យបានត្រឹមត្រូវ ប៉ុន្តែប្រសិនបើអ្នកទទួលទានវាច្រើនពេកហួសពេក នោះរាងកាយរបស់អ្នកនឹងផ្ទុកដោយជាតិអាល់កុលកាន់តែច្រើន នឹងប៉ះពាល់ដល់ប្រព័ន្ធសរសៃឈាមបេះដូង, បណ្ដាលឲ្យត្បៀតសរសៃឈាម, បង្កើនលំហូរឈាម និងសម្ពាធឈាមឡើងខ្ពស់។

ពេលកំពុងមានជំងឺ
នៅពេលដែលអ្នកបានទទួលការឆ្លងមេរោគ រាងកាយរបស់អ្នកពិតជាមានភាពទន់ខ្សោយខ្លាំងណាស់ ហើយក៏ជាពេលវេលដែលអាចឲ្យអ្នកទទួលរងហានិភ័យខ្ពស់បំផុត ប្រសិនបើអ្នកនៅតែខំព្យាយាមដើម្បី "រួមភេទ”។

ជាពិសេស ជាមួយនឹងអ្នកដែលមានសម្ពាធឈាមឡើងខ្ពស់, ជំងឺសរសៃឈាមបេះដូង… ពេលរួមភេទ វានឹងធ្វើឲ្យមានការប៉ះពាល់ដល់ផ្នែកសំខាន់បំផុតនៃប្រព័ន្ធប្រសាទ, សម្ពាធឈាមអាចកើនឡើង, ត្បៀតសរសៃឈាម, ងាយនឹងមានហានិភ័យនៃជំងឺគាំងបេះដូង ឬរហូតដល់ដាច់សរសៃឈាមនៅក្នុងខួរក្បាល។

ពេលអស់កម្លាំងខ្លាំងពេក
នៅពេលដែលអ្នកកំពុងស្ថិតនៅក្នុងពេលវេលាមួយ នឿយហត់, លំបាកខ្លាំង ជាញឹកញាប់រាងកាយនឹងបាត់បង់កម្លាំងច្រើន។ ប្រសិនបើអ្នកនៅតែមានទំនាក់ទំនងរឿងលើគ្រែទៀត អ្នកអាចនឹងប្រឈមមុខការបាត់បង់ជីវិតខ្ពស់បំផុត៕

៣ករណី អ្នកមិនគួររួមរ័ក ដែលបណ្តាលឲ្យស្លាប់