គណបក្ស ប្រជាជនកម្ពុជា​​​ ប្រារព្ធខួបទី៣៧​ថ្ងៃ ជ័យជំនះ៧មករា

ភ្នំពេញ៖គណបក្សប្រជាជនកម្ពុជាដែលជាអ្នកផ្ដួលរលំរបបខ្មែរក្រហមហើយបានបង្កើត ឲ្យមានថ្ងៃជ័យជំនះ៧មករានោះ បាននឹងកំពុងប្រារព្ធអង្គមីទ្ទិញ អបអរសាទរខួប៣៧ឆ្នាំនៃថ្ងៃ៧មករា ១៩៧៩-៧មករា២០១៦ នៅទីស្នាក់កណ្តាលរបស់បក្ស នៅខណ្ឌចំការមន។

ពិធីនេះមានការចូលពីសម្ដេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា, សម្ដេច ហេង សំរិន ប្រធានកិត្តិយស,សម្ដេច សខេង និង សម្ដេច សាយ ឈុំ ដែលជាអនុប្រធានទាំងពីរនៃគណបក្សប្រជាជនកម្ពុជា។

សម្តេចតេជោ ហ៊ុន សែន បានសរសេរ ក្នុងបណ្តាញទំនាក់ទំនងសង្គម ហ្វេកប៊ុកថា កាលពីថ្ងៃទី៦ មករា ថា" ខួបលើកទី ៣៧ នៃថ្ងៃរំដោះ៧ មករា ១៩៧៩-៧ មករា ២០១៦ ជាថ្ងៃដែលប្រជាជនកម្ពុជា ទូទាំងប្រទេស បានរួចចាកផុតពី របបប្រល័យ ពូជសាសន៍ប៉ុលពត។ បើទោះជារូបខ្ញុំ ជាតួអង្គមួយរូប ក្នុងចំណោមតួអង្គសំខាន់ៗ ដែលនាំមកនូវ ជ័យជំនះនេះក៏ដោយ ក៏ខ្ញុំ នៅតែនិយាយថា បើគ្មានថ្ងៃ ៧ មករា១៩៧៩ ទេគឺគ្មានអ្វីៗទាំងអស់នៅពេលនេះ។ គ្មាន ៧មករា គ្មានជីវិត គ្មានវេទិកាចរចា ស្វែងរកសន្តិភាព សីហនុ-ហ៊ុន សែន ហើយក៏គ្មានកិច្ចព្រមព្រៀងប៉ារីស ដែរ"៕

គណបក្ស ប្រជាជនកម្ពុជា​​​ ប្រារព្ធខួបទី៣៧​ថ្ងៃ ជ័យជំនះ៧មករា

គណបក្ស ប្រជាជនកម្ពុជា​​​ ប្រារព្ធខួបទី៣៧​ថ្ងៃ ជ័យជំនះ៧មករា