ឆាគ្រឿង​សណ្តែកគួរសាច់គោ

​​​ប្រិយមិត្ត​​ប្រាកដ​ជា​​ធ្លាប់​​ធ្វើ​​ញាំ​​រួច​​មក​​ហើយ​​មុខ​ម្ហូប​​ ឆាគ្រឿង​សណ្តែកគួរសាច់គោ ​ប៉ុន្តែ​អ្វី​​ដែល​​ មង្គលការ​ ​ចង់​​បង្ហាញ​​ជូន​ថ្ងៃនេះគឺ​​ វិធី​ធ្វើ​​យ៉ាង​ណា​ដើម្បី​​ឲ្យ​មាន​​រស់​ជាតិ​​កាន់តែ​ឆ្ងាញ់។ ​សូម​អនុវត្ត​ទាំង​អស់​គ្នា​ដូច​ខាង​ក្រោមៈ

ឆាគ្រឿង​សណ្តែកគួរសាច់គោ

 

+ គ្រឿងផ្សំ៖

-​​ សាច់គោ ២៥០ក្រាម ហាន់ស្តើងៗល្មម

- សណ្តែកគួរ ៣០០ក្រាមកាត់ ២ថ្នាំងដៃ

- គ្រឿងបុក ១-២ស្លាបព្រាបាយ

- ខ្ទឹមសចិញ្ច្រាំ កន្លះស្លាបព្រាបាយ

- ស្ករស ១ស្លាបព្រាបាយ

- ម្សៅស៊ុបមាន់ ១ស្លាបព្រាបាយ

- ​ខ្ទិះដូង ៣ស្លាបព្រាបាយ

- សណ្តែកដីលីង ២ស្លាបព្រាបាយ

- អំបិល ចុងស្លាបព្រាកាហ្វេ

- ប្រេងឆា ២ស្លាបព្រាបាយ

 

+ វិធីធ្វើៈ

. ដំបូង​ដាក់​ប្រេងឆា​ចូល​ក្នុង​ខ្ទះ​ទុក​ឲ្យ​ក្តៅ​បន្តិច​ បន្ទាប់​មក​ដាក់​ខ្ទឹម​ស​ចូល​ឆា​ឲ្យ​មាន​ខ្លិន​ឈ្ងុយ។

. ដាក់​គ្រឿង​បុក​​ និង​សាច់​គោ​ចូល​ឆា​មួយ​ភ្លេត​សិន​ចាំ​ដាក់​ អំបិល, ស្ករស និង​ម្សៅស៊ុបមាន់​ឆា​ចូល​គ្នា​ទាំង​អស់​។
.បន្ទាប់​មក​ទៀត​ដាក់​សណ្តែក​គួរ​ចូល​ឆា​ត្រ​ឡប់​វា​សិន​រួច​ថែមទឹក​បន្តិច ទុក​ឲ្យ​ពុះដាក់​ខ្ទិះ​ដូង​ ​និង​​សណ្តែក​ដី​​លីង​​ចូល​ឆា​​វា​បន្តិច​ទៀត​ជា​ការ​ស្រេច៕

 

ដោយ៖ សុខឡៃ

    * សូមជូនដំណឹង! ចំពោះបណ្តោវិបសាយថ៍ផ្សេងៗដែលយក និងចង់បាន​អត្ថបទពី គេហទំព័រមង្គលការ យើងខ្ញុំ​សូមទំនាក់ទំនងមកកាន់ ការិកាល័យនិពន្ធ +855 093 211 131 ។

    * សម្រាប់ការ​ប្រឹក្សាដោយឥតគិតថ្លៃលើ​បញ្ហាដូចជា ផ្លូវភេទ ផ្លូវចិត្ត និង​ជំងឺផ្សេងៗ សូមទំនាក់​ទំនង​តាមរយៈ​ទូរស័ព្ទ +855 17 489 402 ។ សូមអរគុណ...!

    • ឆាគ្រឿង​សណ្តែកគួរសាច់គោ