ផ្ទុះ​គ្រាប់បែក​កែច្នៃ​ស្លាប់​ម្នាក់ និង​ម្នាក់​ទៀង​របួសស្រាល​នៅ​ខេត្ត​ត្បូងឃ្មុំ​

​ខេត្ត​ត្បូងឃ្មុំ​៖​យក​ដើម​ព្រាល​ទៅ​លាយ​ផ្សំ​ជាមួយ​ថ្មពិល និង​ធ្យូង ដើម្បី​ច្នៃ​ធ្វើជា​គ្រឿងផ្ទុះ​ភ្នា​ត់​ស្នៀត​ផ្ទុះ​បណ្តាល​ឲ្យ​បុរស​ម្នាក់​ធ្លាយ​ខួរ​ស្លាប់​នៅនឹងកន្លែង និង​ម្នាក់ទៀត​រងរបួស​ស្រាល ។ ហេតុការណ៍​នេះ​កើតឡើង​នៅ​ម៉ោងជាង ១​រសៀល​ថ្ងៃទី​៦ ខែមករា ឆ្នាំ​២០១៦ នៅ​ភូមិ​កន្សោម​សត្វ​ឃុំ​កក់ ស្រុក​ពញ្ញាក្រែក ខេត្ត​ត្បូងឃ្មុំ ។​

​តាម​ប្រភពព័ត៌មាន​ពី​សមត្ថកិច្ច​បាន​ឲ្យ​ដឹងថា ជនរងគ្រោះ​ដែល​ស្លាប់​មានឈ្មោះ ឆាន យ៉ា​ត អាយុ​៥៧​ឆ្នាំ ស្នាក់នៅ​ជាមួយ​ជនរងគ្រោះ ដែល​របួសស្រាល​នៅ​ភូមិ​កើត​ហ​តុ​ខាងលើ​។ សមត្ថកិច្ច​បញ្ជាក់ថា ជនរងគ្រោះ​តែងតែ​យក​ថ្មពិល​ចាស់ៗ​មក​លាយ​ជាមួយនឹង​ធ្យូង ដើម្បី​ផ្សំ​ធ្វើជា​គ្រឿងផ្ទុះ​តែ​មិនដឹង​ជា​លាយ​ខុស បាន​កំពុងតែ​កិន​សុខៗ​ក៏​ឆេះ​ផ្ទុះ​បណ្តាល​ឲ្យ​ស្លាប់ និង​រងរបួស​តែម្តង​៕