ឃាត់ខ្លួន​ឪពុកចុង ប៉ុនប៉ង​រំលោភ​សេពសន្ថវៈ​កូនស្រី​

កណ្តាល: កម្លាំង​សមត្ថកិច្ច ស្រុក​ខ្សាច់កណ្តាល បាន​ឃាត់ខ្លួន​ឪពុកចុង  ប៉ុនប៉ង​រំលោភសេពសន្ថវៈ​កូនស្រី តែ​មិនបាន​សម្រេច តាម​ពាក្យបណ្តឹង​កាលពី​វេលា​ម៉ោងជាង​៦​ព្រឹក ថ្ងៃទី​៦ ខែមករា ឆ្នាំ​២០១៦ នៅ​ចំណុច​ភូមិ ត្បូង ឃុំ​កោះ​ចូ​រ៉ា​ម ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល ។​

​ជនរងគ្រោះ​ឈ្មោះ​មាស ករុណា ភេទ​ស្រី​អាយុ​១៦​ឆ្នាំ មុខរបរ​កសិករ​នៅ​ភូមិ​ត្បូង​ឃុំកោះ​ចូ​រ៉ា​ម ស្រុក​ខ្សាច់កណ្តាល ខេត្តកណ្តាល (​កូនចុង​)​។​ជនល្មើស​ឈ្មោះ​អឿន សំអុន ភេទ​ប្រុស​អាយុ​៤១​ឆ្នាំ មុខរបរ​កសិករ​នៅ​ភូមិ ឃុំ​កើត​ហ​តុ​ត្រូវជា​ឪពុកចុង​។​

​មុនពេល​កើតហេតុ វេលា​ម៉ោង​៩​យប់ ថ្ងៃទី​៥ ខែមករា ឆ្នាំ​២០១៦​ឈ្មោះ​មាស ករុណាបាន​ចូលដេក​នៅក្នុង​បន្ទុប់​តែម្នាក់ឯង ចំណែក​ឈ្មោះ​អឿន សំអុន​បាន​​ដេក​នៅ​ខាងក្រៅ​បន្ទប់​ជាមួយ​ប្រពន្ធ​ខ្លួន ដែល​ទើប​កូនខ្ចី​បាន​១​ខែ មួយសន្ទុះ​ក្រោយមក​ឈ្មោះអឿន សំអុន បាន​ទៅ​គោះទ្វារ​បន្ទប់ដេក​របស់​កូនស្រី​ពេល​​នោះ​កូនស្រី​មក​បើកទ្វារ មើលឃើញ ឪពុកចុង​នៅក្បែរ​ទ្វារ​ហើយ​ចូលដេក​វិញ​។

​លុះដល់​វេលា​ម៉ោង​១ រំលង​អា​ធ្រា​ត្រ​នា ថ្ងៃទី​៦ ខែមករា ឆ្នាំ​២០១៦​ឈ្មោះ​អឿន សំអុនបាន​ទៅ គោះទ្វារ​បន្ទុប់ដេក របស់​កូនស្រី ម្តងទៀត​កូនស្រី​បាន​ស្រែក​​សួរ​ពី​ក្នុង​បន្ទុប់​ថា​អ្នកណា​គេ​គោះទ្វារ ហើយ​ក្រោក​មក បើកទ្វារ​ក៏​ឃើញ​ឪពុកចុង​ឈរ​នៅក្បែរបន្ទប់ ដោយ​កាន់​កាំបិត​ខ្វែវ​ដើរ​ចុះ​ដើរ​ឡើង​កូនស្រី​បាន​ចូល​​ដេក​វិញ ។ បាន​មួយសន្ទុះ​ឭ​សូរ​គោះទ្វារ ម្តងទៀត ម្តាយ របស់​កូនស្រី ឃើញ បាន​សួរថា​ឯង​ទៅគោះទ្វារ កូន​ធ្វើ​អី​យប់​ថ្មើ​នឹង​ឯង​ចង់​ជាប់គុក ឬ ?​បន្ទាប់មក​​កូនស្រី បាន​ទៅ​ចូល ដេក​ជាមួយ​ជីដូន​ខ្លួន ដល់​វេលា​ម៉ោង​៦​និង​៣០​នាទី​ព្រឹក ទើប​កូនស្រី​បាន​ដើរចូលទៅក្នុង បន្ទប់​របស់ខ្លួន​វិញ​ដើម្បី ផ្លាស់ ខោអាវ​ស្រាប់តែ​ឈ្មោះ​អឿន សំអុន ចូលទៅ​ចាប់​អោប​កូនស្រី​ពីក្រោយ​រួច​និយាយថា​" ធើ​ម៉ែ​មិនកើត​ធើ​កូន​" វិញ​ពេលនោះកូនស្រី​បាន​ស្រែក​រត់​ចេញមកក្រៅ​បន្ទប់ ។​

​លុះ​វេលា​ម៉ោង​៤​រសៀល  ជនរងគ្រោះ​កូនស្រី​និង​ម្តាយ មក​ដាក់​ពាក្យបណ្តឹង ប្តឹងអឿន សំអុន សុំ​អនុវត្ត​តាមច្បាប់​។​បន្ទាប់មក​សមត្ថកិច្ច​បាន​ឃាត់ខ្លួន​ឈ្មោះ​អឿន សំអុន​អនុវត្តតាម​នីតិវិធី​៕​

ឃាត់ខ្លួន​ឪពុកចុង  ប៉ុនប៉ង​រំលោភ​សេពសន្ថវៈ​កូនស្រី​