ប្រយ័ត្ន​ក្រុមហ៊ុន​កាត់​លេខ​ទូរស័ព្ទចោល​ដោយមិន​ដឹងខ្លួន​ណា! ស្វែង​យល់​ពីរបៀប​ឆែក​មើល ថា​តើ​ស៊ីម​អ្នក ទិញ​ដោយ​ប្រើ​អត្ត​សញ្ញាណ​ប័ណ្ណ​ត្រឹម​ត្រូវ​រឺ​យ៉ាងណា

ដូចយើងបានដឹងហើយថា អគ្គស្នងការ​ដ្ឋាន​នគរបាល​ជាតិ នឹងធ្វើ​ការ​រឹត​បន្តឹង​ខ្លាំង ទៅ​លើ​ការ​ប្រើ​ប្រាស់​ស៊ីម​កាត​ណា ដែល​មិន​បាន​ចុះ​ឈ្មោះ​ដោយ​ប្រើប្រាស់ អត្តសញ្ញាណ​ប័ណ្ណ ត្រឹមត្រូវ នឹងត្រូវកាត់​លេខ​ចេញ​ពី​ប្រព័ន្ធ។ ដោយយោងតាមរបាយការណ៍ លេខទូរស័ព្ទ រហូតដល់ 14 លានលេខឯណោះ​កំពុង​ប្រើប្រាស់ តែមិនបាន ភ្ជាប់មកជាមួយលិខិតស្នាមត្រឹមត្រូវឡើយ ហើយក្នុងនោះ ក៏អាចមានលេខ​អ្នក​ផង​ដែរ។ ហេតុដូច្នេះហើយ សូមស្វែងយល់អំពីរបៀបឆែកបញ្ជាក់ទាំងអស់គ្នា ថាលេខយើងបានទិញ​ដោយ​ប្រើ អត្តសញ្ញាណប័ណ្ណត្រឹមត្រូវ រឺយ៉ាងណា ចៀសវាងក្រុមហ៊ុន កាត់លេខចោល ដោយមិនដឹងខ្លួន។

 ប្រយ័ត្ន​ក្រុមហ៊ុន​កាត់​លេខ​ទូរស័ព្ទចោល​ដោយមិន​ដឹងខ្លួន​ណា! ស្វែង​យល់​ពីរបៀប​ឆែក​មើល ថា​តើ​ស៊ីម​អ្នក ទិញ​ដោយ​ប្រើ​អត្ត​សញ្ញាណ​ប័ណ្ណ​ត្រឹម​ត្រូវ​រឺ​យ៉ាងណា

របៀបឆែកលេខ​សម្រាប់អ្នកប្រើប្រាស់ប្រព័ន្ធ Smart Axiata

  • ចុច *567# ហើយចុចបញ្ជូន
  • វានឹងឆ្លើយតបនូវឈ្មោះម្ចាស់ទូរស័ព្ទ និង លេខអត្តសញ្ញាណប័ណ្ណ/ លិខិតឆ្លងដែន​ជាក់​ជាមិ​ន​ខាន។
  • ប្រសិនបើឈ្មោះនោះ មិនមែនជារបស់អ្នក រឺក៏មិនបានបង្ហាញជានរណាទាំងអស់ អ្នកអាចទៅ​ចុះ​ឈ្មោះ ស៊ីមនោះជារបស់អ្នកបាន នៅតាមទីស្នាក់ការនានា។

របៀបឆែកលេខសម្រាប់អ្នកប្រើប្រាស់ប្រព័ន្ធ​ Cellcard

  • ខលទៅកាន់លេខ 812 ដើម្បីសួរបញ្ជាក់
  • ប្រសិនបើលេខនោះមិនមែនជារបស់អ្នក អ្នកអាចទៅចុះឈ្មោះដោយផ្ទាល់ នៅក្រុមហ៊ុន Cellcard រឺធ្វើបានតាមរយៈអនឡាញតាមរយៈវេបសាយមួយនេះ http://www.cellcard.com.kh/profile/

របៀបឆែកលេខសម្រាប់អ្នកប្រើប្រាស់ប្រព័ន្ធ Metfone

  • សរសេរសារ Check info រួចផ្ញើរទៅកាន់លេខ 200
  • ប្រសិនបើអ្នកនៅតែគ្មានសារឆ្លើយតបទេ សូមហៅទៅលេខ 1777 ដើម្បីសាកសួរបន្ថែម
  • ដើម្បីភ្ជាប់អត្តសញ្ញាណប័ណ្ណជារបស់អ្នកនោះ អ្នកអាចទាក់ទងនៅតាមទីស្នាក់ការរបស់ Metfone បាន។

 ប្រយ័ត្ន​ក្រុមហ៊ុន​កាត់​លេខ​ទូរស័ព្ទចោល​ដោយមិន​ដឹងខ្លួន​ណា! ស្វែង​យល់​ពីរបៀប​ឆែក​មើល ថា​តើ​ស៊ីម​អ្នក ទិញ​ដោយ​ប្រើ​អត្ត​សញ្ញាណ​ប័ណ្ណ​ត្រឹម​ត្រូវ​រឺ​យ៉ាងណា

កុំភ្លេចឆែកមើលទាំងអស់គ្នាណា ថាតើស៊ីមកាតដែលអ្នកកំពុងប្រើប្រាស់ ជារបស់អ្នកមែន រឺក៏យ៉ាងណា? ប្រសិនបើស៊ីមកាតនោះ នៅមិនទាន់បានភ្ជាប់ឯកសាររបស់អ្នកណាទេ អ្នកអាចទៅភ្ជាប់​បាននៅ​ក្រុមហ៊ុន។ ក៏ប៉ុន្តែប្រសិនបើលេខនោះ ទិញដោយប្រើអត្តសញ្ញាណប័ណ្ណ ឳពុកម្តាយ បងប្អូន រឺមិត្តភក្កិ​នោះ អ្នកក៏គប្បីទៅប្តូរដាក់របស់ខ្លួនឯង វិញផងដែរ ចៀសវាងមានបញ្ហានៅថ្ងៃមុខ។

  • សូមចុចទីនេះ ដើម្បី Subscribe Channel របស់ ខេមបូរីផត ដើម្បីទទួលបានវីដេអូថ្មីៗ!!!
  • ដោយ: Vongthear
  • 8:23 AM, 07 January
  • ប្រភព: ខេមបូរីផត
  • Tag: ចំណេះដឹងទូទៅ