១៥ នាទី ហាត់ប្រាណ​សម្រក់​ទម្ងន់​នៅ​ការិយាល័យ​

*​ចលនា​ពត់​ស្មា
​យក​សៀវភៅបញ្ជី​លេខ​ទូរស័ព្ទ ឬ វត្ថុ​អ្វីមួយ​ដែលមាន​ទម្ងន់​ប្រហាក់ប្រហែល​ដាក់​ចូលក្នុង​កាបូបយួរ​ដៃ បន្ទាប់មក​ក្រោកឈរ ហើយ​ដៃ​ម្ខាង​ចាប់​កាន់​ដៃ​កាបូប​ដោយ​ចាប់ផ្តើម​ធ្វើ​ចលនា​លើក​ដល់​ចំណុច​ចង្កេះ ហើយ​បន្ត​លើក​មកដល់​ត្រង់​ស្មា និង ទម្លាក់​ចុះ​វិញ ។ ត្រូវ​ផ្លាស់ប្តូរ​ពី​ដៃស្តាំ​មក​ដៃ​ឆ្វេង ដោយ​ដៃ​ម្ខាងៗ​ត្រូវធ្វើ​ចលនា​លើកដាក់​ដូចគ្នានេះ​ឱ្យបាន ៣០ ដង ព្រោះ​មាន​ប្រសិទ្ធភាព​អាច​រំញ្ញោច​ដល់​សាច់ដុំ​កំភួនដៃ​ឱ្យ​កាន់​តែមាន​ភាពរឹងមាំ ។​

១៥ នាទី ហាត់ប្រាណ​សម្រក់​ទម្ងន់​នៅ​ការិយាល័យ​

*​ចលនា​ឱន​ងើប​ដងខ្លួន (​អា​វ៉ង់​) «​ក​»
​ដៃ​ទាំងពីរ​ច្រត់​លើ​កម្រាល​ឥដ្ឋ ដោយ​ធ្វើ​ចលនា​ឱន​ងើបៗ​ឱ្យបាន ២០ ដង ។ ចលនា​នេះ​ធ្វើឱ្យ​សាច់ដុំ​ដើមដៃ​កាន់តែ​រឹងមាំ ។​

*​ចលនា​ឱន​ងើប​ដងខ្លួន «​ខ​»
​មិន​ខុសពី​ចលនា ‘​ក​” នោះឡើយ ប៉ុន្តែ​គ្រាន់តែ​បន្ថែម​ការហ្វឹកហាត់​ឱ្យ​កាន់តែ​ខ្លាំងក្លា​ប៉ុណ្ណោះ ដោយ​ត្រូវ​គង និង សណ្តូកជើង​ទាំងពីរ​នៅលើ​តុ​មួយ​ដែលមាន​កម្ពស់​ប្រហាក់ប្រហែល​កៅអី​រួច ហើយ​ចាប់ធ្វើ​ចលនា​ឱន​ងើបៗ​ឱ្យបាន ១០ ដង ។ ចលនា​បែបនេះ​ធ្វើឱ្យ​សាច់ដុំ​កំភួនដៃ​រឹងមាំ ។​

១៥ នាទី ហាត់ប្រាណ​សម្រក់​ទម្ងន់​នៅ​ការិយាល័យ​

*​ចលនា​អង្គុយ​ចោងហោង​
​កន្ធែក​ភ្លៅ​ទាំងពីរ​ឱ្យ​ស្មើ​ទៅនឹង​ចន្លោះ​ស្មា​ទាំងសងខាង ។ ងាក​ចុងជើង​ចេញ​ក្រៅ​បន្តិច ជើង​ទាំងពីរ​ចំអើត​បន្តិច ដៃ​ទាំងពីរ​ស្រាក់​គ្នា​ដាក់​ក​ញ្ចឹ​ង​-​ក ។ បន្ទាប់មក​ត្រូវ​អង្គុយ​ចោងហោង​ដោយ​ធ្វើ​ចលនា​យឺតៗ​រហូត​ទាល់តែ​ភ្លៅ​ស្រប​ជាមួយ​ផ្ទៃរាប​ទើប​ឈប់ ។ ត្រូវធ្វើ​ចលនា​បែបនេះ​សាចុះសាឡើង​ឱ្យបាន​ច្រើនដង ។​

១៥ នាទី ហាត់ប្រាណ​សម្រក់​ទម្ងន់​នៅ​ការិយាល័យ​

*​ចលនា​ពត់ពេន​តាម​ចំហៀង​ដងខ្លួន​
​ក្រោកឈរ ដៃ​ម្ខាង​ចាប់​កាន់​វត្ថុ​មួយ​ដែលមាន​ទម្ងន់​សមល្មម រីឯ​ដៃ​ម្ខាង​ទៀត​លើកដាក់​លើ ក​ញ្ចឹ​ង​-​ក ។ យួរ​វត្ថុ​មាន​ទម្ងន់​ចុះក្រោម ហើយ​ដងខ្លួន​ក៏​ពត់ពេន​ទៅខាង​ដៃ​យួរ​វត្ថុ ។ ធ្វើ​ចលនា ដូចគ្នានេះ​សាចុះសាឡើង​ឱ្យបាន​ច្រើនដង និង ផ្លាស់ប្តូរ​ចលនា​ពីឆ្វេង​ទៅ​ស្តាំ​ពីស្តាំ​ទៅ​ឆ្វេង ។​

១៥ នាទី ហាត់ប្រាណ​សម្រក់​ទម្ងន់​នៅ​ការិយាល័យ​

*​ចលនា​ពត់ពេន​មក​ក្រោយ​
​ឈរ​កន្ធែកជើង​ទាំងពីរ​ឱ្យ​ស្មើ​ចន្លោះ​ស្មា​ទាំងសងខាង ដៃ​ម្ខាង​កាន់​កៅអី បន្ទាប់មក​បន្ទន់​ជង្គង់ ទៅមុខ ហើយ​ទ្រេត​ចង្កេះ​យឺតៗ​មក​ខាងក្រោយ ។ ត្រូវ​រក្សា​ឥរិយាបថ​នេះ​ឱ្យ​បានយូរ​បន្តិច​រហូត​ទាល់តែ​អស់កម្លាំង​ទើប​ឈប់ ។ លំ​ហាត់ប្រាណ​បែបនេះ​គឺអាច​ធ្វើឱ្យ​សាច់ដុំ​ភ្លៅ​ខាងមុខ​មាន​ភាពរឹងមាំ និង កម្ចាត់​ជាតិ​ខ្លាញ់​នៅត្រង់​ត្រគាក ៕