​ឆ្នាំថ្មី​កូរ៉េ​ខាង​ជើង​ជូនកាដូ​គ្រាប់​បែក​អ៊ីដ្រូស៊ែនមួយ​គ្រាប់​កក្រើក​ពិភពលោក​

កាល​ពី​ថ្ងៃពុធ ​ទី​០៦ ​ខែ​មករា​ ឆ្នាំ​២០១៦ ​វេលា​ម៉ោង​ប្រមាណជា​​១០:០០នាទីព្រឹក​ ម៉ោងក្នុងតំបន់​ ប្រទេសកូរ៉េ​ខាងជើង​​ ដែលត្រូវ​ជា​បង​ប្អូន​ស៊ីសាច់​ហុតឈាម​ជា​មួយ​កូរ៉េខាង​ត្បូង ​បាន​ប្រកាស​ជា​ផ្លូវ​ការ​អំពី​ភាព​ជោគជ័យ​​នៃ​ការ​បាញ់​សាកល្បង​គ្រាប់បែកអ៊ីដ្រូស៊ែនដ៏​មានឥទ្ធិពល​មួយគ្រាប់រ​បស់​ខ្លួន ​ដែល​បណ្ដា​ល​ឱ្យពិភពលោក​ទាំងមូលមានការភ្ញាក់​ផ្អើល​ផង ​និង​ភ័យ​ផង​យ៉ាង​ខ្លាំង​អំពី​ការវិវត្តន៍​ផ្នែក​បច្ចេក​វិទ្យា​សព្វាវុធ​ថ្មី​មួយ​របស់​​កូរ៉េ​ខាង​​ជើ​ង ​។
​ឆ្នាំថ្មី​កូរ៉េ​ខាង​ជើង​ជូនកាដូ​គ្រាប់​បែក​អ៊ីដ្រូស៊ែនមួយ​គ្រាប់​កក្រើក​ពិភពលោក​
​មាន​ឈ្មោះថា H-Bomb​ ឬគ្រាប់​បែកអ៊ីដ្រូស៊ែន វាត្រូវ​បានពិសោធ ​និង​បាញ់​សាកល្បង​ជា​ច្រើន​លើក​មក​ហើយ​កាល​​ពី​ឆ្នាំ​២០០៦ម្ដង,​ ឆ្នាំ​២០០៩ម្ដ​ង, ​និង​ឆ្នាំ​២០១៣ម្ដង​ ហើយនៅ​លើក​ទីបួន​ក្នុង​ដើមឆ្នាំ២០១៦​នេះ ​ប្រទេស​កូរ៉េ​ខាង​ជើង​បាន​សម្រេច​ជោគជ័យ​យ៉ាង​អស្ចារ្យ​លើ​ការ​ផលិត​គ្រាប់​បែក​អ៊ីដ្រូស៊ែន​ថ្មី​មួយ​គ្រាប់​ដែល​មាន​ឥទ្ធិពល​​ខ្លាំងជាង​គ្រាប់បែក​ភ្លុយតានីញ៉ូម ​ឬ​គ្រាប់​បែកប៉ារ៉ាម៉ាណូ ​ដែល​អាមេរិក​ធ្លាប់​បាន​ទម្លាក់​នៅ​ហ៊ីរ៉ូហ្ស៊ីមា​ទៅ​ទៀត ​។ ​
ក្រោយ​ពី​វា​បាន​ធ្លាក់​ផ្ទុះ​ទៅ​លើ​ដី​ភ្លាម ​កម្លាំង​រញ្ជួយ​​នៅ​ក្នុង​តំបន់​បាញ់​សាកល្បង​​នោះ​ក៏​ចាប់​ផ្ដើម​ញ័​រកក្រើក​ឡើង​​ក្នុង​កម្រិត​៥.១វ៉ិចទ័រ​ភ្លាម​ ហើយ​កម្លាំង​រញ្ជួយ​ដី​នោះ​ក៏​បាន​បន្តញ័រ​ចូល​ទៅ​ដល់​ទឹក​ដី​ប្រទេស​ចិន​ក្នុង​កម្រិត​៤.៩វ៉ិចទ័រ​ផង​ដែរ ដែល​ហេតុ​ការណ៍​នេះ​ បាន​ធ្វើ​ឱ្យ​មហាយក្សចិន​ និង​ជប៉ុន​ចាប់​ផ្ដើម​ក្ដៅ​ស្លឹក​ត្រចៀក​ភ្លាម​តែ​ម្ដង​ ព្រោះ​នេះ​គឺ​ជាករណីគម្រាមកំហែង​ដល់​សន្តិសុខ​ជាតិ ​។ រីឯ​កូរ៉េ​ខាង​ត្បូង​វិញ ក៏​ពុំ​មានប្រតិកម្ម​អ្វី​ដែរ​ក្រៅ​ពី​នៅ​​ស្ងៀម​ស្ងាត់ ។  ​ដោយ​មិន​​បង្អង់យូរ ​ក្រុម​ប្រឹក្សា​សន្តិ​សុខ​ទាំង​ប្រាំ​នៃ​អង្គការ​សហប្រជាជាតិ​ក៏​បាន​កោះ​ប្រជុំ​ជា​ប​ន្ទាន់​អំពី​​ករណីនេះ​ ក្នុង​គោល​ដៅ​ដើម្បីស្វែង​រកទណ្ឌកម្ម​បែប​ធម៌​ក្ដៅ ​ដើម្បី​ដាក់​សម្ពាធទៅលើកូរ៉េ​ខាង​ជើង ​៕​
ដោយ៖ ឈូក ស
ប្រភព៖ cctv