មី​ទ្ទិញ​រម្លឹក​ខួប ៧​មករា ប្រមុខគណបក្ស​ប្រជាជន​កម្ពុជា ប្រកាស​បន្ត​អនុវត្ត​វប្បធម៌​សន្ទនា ដោយស្មោះត្រង់

ភ្នំពេញ: ក្នុង​ពិធី​មី​ទ្ទិញ​រម្លឹក​ខួប ៣៧ ឆ្នាំ នៃ​ទិវា​ថ្ងៃជ័យ​ជម្នះ ៧​មករា ១៩៧៩-៧​មករា ឆ្នាំ​២០១៦ ដែល​បាន​ប្រព្រឹត្តទៅ​នៅ​ទីស្នាក់ការ​កណ្តាល​គណបក្ស​ប្រជាជន​កម្ពុជា សម្តេច​តេ​ជោ ហ៊ុនសែន នាយករដ្ឋមន្ត្រី និង​ជា​ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា បានប្រកាស​បន្ត​អនុវត្ត​វប្បធម៌​សន្ទនា រវាង​គណបក្ស​ប្រជាជន​កម្ពុជា និង​គណបក្ស​សង្គ្រោះ​ជាតិ ដោយស្មោះត្រង់ មិនមែនចាប់ដៃជាន់ជើង ដូចពេលកន្លងមក​នោះទេ។

​ក្នុង​អង្គ​មី​ទ្ទិញ សម្តេច​ហ៊ុនសែន បាន​ថ្លែងថា គណបក្ស​ប្រជាជន​កម្ពុជា បន្ត​អនុវត្ត​​វប្បធម៌​សន្ទនា​រវាង​គណបក្ស​ ដែលមាន​អាសនៈ​ក្នុង​រដ្ឋសភា។ តែជាការសន្ទនា​ដោយ​ស្មោះត្រង់ មិនមែន​ចាប់ដៃ​ជាន់ជើង ដូច​អ្នកនយោបាយ​ខ្លះ ក្នុងពេលកន្លងមក​នោះ​ទេ។​

​សម្តេច​តេ​ជោ ហ៊ុនសែន បន្តថា "​ព្រម​ជាមួយនេះ គណបក្ស​ប្រជាជន​កម្ពុជា​នឹង​បង្កើន​នូវ​កិច្ចសហប្រតិបត្តិកា​រយ៉ា​ង​ជិតស្និទ្ធ ជាមួយ​បណ្តា​គណបក្សនយោបាយ អង្គការ​នៃ​សង្គម ស៊ីវិល និង​មជ្ឈដ្ឋាន​ផ្សេងៗ​ទៀត​ក្នុងសង្គម ដែលមាន​ឧ​ត្ត​ម​គតិ​ស្របគ្នា ក្នុង​ការ​​អភិវឌ្ឍ​ប្រទេស បម្រើ​ផលប្រយោជន៍​ប្រជាជន​"​។​

​មុននឹង​ប្រកាស​នូវ​សារ​នយោបាយ​ខាងលើនេះ សម្តេច​តេ​ជោ ហ៊ុនសែន ក៏បាន​លើក​ឡើងថា គណបក្ស​ប្រជាជន​កម្ពុជា បន្ត​ជ្រោង​ទង់​មហា​សាមគ្គី​ជាតិ ដើម្បី​ប្រមូល​កម្លាំង​ជាតិ​ទាំងមូល​រួមគ្នា​កសាង និង​ការពារ​មាតុភូមិ លប់បំបាត់​ឲ្យ​បាន​ទាំងស្រុង​នូវ​ទស្សនៈ​រើសអើង “​ទឹក​ឡើង​ត្រី​ស៊ី​ស្រមោច ទឹក​ហោច​ស្រមោច​ស៊ី​ត្រី​”៕