រថយន្ត​២​គ្រឿង​បុក​គ្នា​គៀប​ជាប់​លើ​ស្ពាន​ព្រែក​ឈឹម​ស្រុក​កោះធំ​

កណ្តាល: គ្រោះថ្នាក់​ចរាចរណ៍ រវាង​រថយន្ត​ធំ និង​រថយន្ត តូច​បុក​គ្នា​ធ្វើ​ឲ្យ​ខូចខាត​រថយន្ត ស្រាលទាំង​២​គ្រឿង មិន​បង្ក​របួស​ដល់​ម​នុស្ស​ទេ​។​គ្រោះថ្នាក់​នេះ​បានកើត​ឡើង កាលពី​វេលា​ម៉ោង ជិត​១២ ថ្ងៃត្រង់ ថ្ងៃទី​៦ ខែមករា ឆ្នាំ​២០១៦ នៅលើ​ផ្លូវជាតិ​លេខ ២១ចំណុច​លើ​ស្ពាន​ព្រែក​ឈឹម ( ទី​៤៩)​ស្ថិត​​នៅ​ក្នុងភូមិ​កំពង់ស្វាយ​លើ ឃុំ​ព្រែក​ថ្មី ស្រុក​កោះធំ ។​

​អ្នកបើករថយន្ត​ធុន​ធំ​មានឈ្មោះ អ៊ែ កុសល់ ភេទ​ប្រុស អាយុ​២៥​ឆ្នាំ​មុខរបរ​បើកបររថយន្ត មាន​ទីលំនៅ​ស្រុក​រលា​ផ្អៀ ខេត្តកំពង់ឆ្នាំង​។ ចំណែក​ភាគី​រថយន្ត​តូច​​មានឈ្មោះ​ថាច ស្រស់ ភេទ​ប្រុស អាយុ​៣៤ ឆ្នាំ​មុខរបរ​បើកបរ​រថយន្ត មាន​ទីលំនៅៗភូមិ​កប៉ាល់​គឿង ឃុំ​សំពៅ​ពូន ស្រុក​កោះធំ​។​

​មុនពេល​កើតហេតុ គេ​បានឃើញ​រថយន្ត​ម៉ាក HINO ពណ៌​ក្បាល​បៃតងខ្ចី ទ្រុង​ពណ៌ទឹកប្រាក់ ពាក់​ស្លាក​លេខ ភ្នំពេញ 3 B.2625 បើក​ក្នុងទិសដៅ​ពី​ជើង ទៅ ត្បូង (តាខ្មៅ​.​ជ្រៃ​ធំ ) លុះ​មកដល់​ចំណុចកើតហេតុ ស្រាប់​តែមាន​រថយន្ត​ម៉ាក​សាំ​យ៉ុង ពណ៌បៃតង​ពាក់​ស្លាក​លេខ ភ្នំពេញ​2AG.5990​ទិសដៅ​ពី​ត្បូង​ទៅ​ជើង​(​ជ្រៃ​ធំ​.​តាខ្មៅ )​បញ្ច្រាសទិស​គ្នា ក៏​បុក​គ្នា​ពេញទំហឹង​បណ្ដាល​ធ្វើ​ឲ្យ​រថយន្ត​ទាំង​២ គៀប​ជាប់​លើ​ស្ពានតែម្តង​។​

​ករណីនេះ​កម្លាំង​ជំនាញ និង កម្លាំង​ប៉ុស្តិ៍​រដ្ឋបាល​ព្រែក​ថ្មី បាន​ទៅដល់​កន្លែងកើតហេតុស​ម្រួ​ល ចរាចរណ៍ រួច​ធ្វើការ​វាសវែង ហើយ​យក​មធ្យោបាយ​ដែល​​ពាក់​ព​ន្ធ័​មក​រក្សាទុក​នៅ​អធិការដ្ឋាន​នគរបាល ស្រុក ដើម្បី​បន្ត​ចាត់ការ​តាម​នីតិវិធី​៕​