Eden Hazard តម្លៃខ្លួនផ្ទេរ នៅរដូវកាលនេះ ថ្លៃជាង Ronaldo ទៅទៀត

ឡុងដ៏៖ តារាបាល់ទាត់របស់ ក្រុមតោខៀវ Chelsea កីឡាករ Eden Hazard  មានតម្លៃខ្លួនថ្លៃជាង Ronaldo  ក្នុងទីផ្សាផ្ទេរកីឡាករនាពេលបច្ចុប្បន្ន នេះបើយោងតាម ក្រុមអ្នកអង្កេតបាល់ទាត់ CIES បានបង្ហាញ ។

ក្រុមអ្នកអង្កេតទាំងនោះ បានចេញផ្សាយនូវ បញ្ជីឈ្មោះប្រចាំឆមាសនៅលើ គេហទំព័រ ESPNFC  កាលពីពេលថ្មីៗនេះ ដោយបង្ហាញថា កីឡាករ Messi ក្រុមអ្នកមានបុណ្យ Barcelona មានតម្លៃកប់ពពក ស្ថិតនៅលេខរៀងទី ០១ ដោយតម្លៃខ្លួន 250,7 លានអឺរ៉ូ  ប្រមាណ 269.45 លានដុល្លារអាម៉េរិក។ មិត្តរួមក្រុម Messi កីឡាករ Neymar អាយុ ២៣ឆ្នាំ ស្ថិតនៅលេខរៀងទី០២ គឺមានតម្លៃខ្លួន  152.7 លានអឺរ៉ូ ប្រមាណ 164.12 លានដុល្លារអាម៉េរិក។ 

សម្រាប់កីឡាករ Hazard អាយុ ២៤ ឆ្នាំ តោខៀវ Chelsea ស្ថិតនៅលេខរៀងទី ០៣ គឺតម្លៃ 130.5 លានអឺរ៉ូ ប្រមាណ 140.26 លានដុល្លារអាម៉េរិក ដោយតម្លៃនេះថ្លៃជាង Ronaldo ស្ថិតនៅលេខរៀងទី ០៤ មានតម្លៃត្រឹមតែ 114 លានអឺរ៉ូ ប្រមាណ 122.53 លានដុល្លាអាម៉េរិក។

បញ្ជាក់ផងដែរថាកាលពី Ronaldo ផ្ទេរពីក្លឹបបិសាចក្រហម Manchester United ទៅកាន់ក្លឹបអធិរាជស Real Madrid កាលពីឆ្នាំ២០០៩ ក្នុងតម្លៃខ្លួន 94 លានអឺរ៉ូ ប្រមាណ 101.03 លានដុល្លារអាម៉េរិក៕

Eden Hazard តម្លៃខ្លួនផ្ទេរ នៅរដូវកាលនេះ ថ្លៃជាង Ronaldo ទៅទៀត