លោក Mazakazu បន្ដកិច្ចសន្យាជាគ្រូ និងកីឡាករ ជាមួយក្លឹប Cam-Tiger ១រដូវកាលទៀត

ភ្នំពេញ៖ អតីតកីឡាករអាជីពជប៉ុន លោក Masakazu Kihara បានសម្រេចិត្តបន្ដ កិច្ចសន្យារួមរស់ជាមួយ ក្លឹបបាល់ទាត់ Cambodian Tiger សមាជិកនៃលីកកំពូលកម្ពុជា ១រដូវកាលទៀត ខណៈកិច្ចសន្យានេះ លោកនឹងត្រូវដើរតួនាទីជាគ្រូបង្វឹកផង និងកីឡាករផង។

ក្លឹប Cambodian Tiger បានប្រកាសឲ្យដឹងថា ក្លឹបបន្ដសន្យាជាមួយលោក Mazakazu Kihara ជាថ្មី ដោយលោកគឺជាមនុស្សម៉ត់ចត់ម្នាក់ ដែលរួមចំណែកអភិវឌ្ឍន៍កីឡាករ Cambodian Tiger ឲ្យរីកចម្រើនគួរឲ្យកត់សម្គាល់ អំឡុងពេលលោកដឹកនាំកូនក្រុម ធ្វើការប្រកួតប្រជែង ២រដូវកាល កន្លងទៅ(២០១៤-២០១៥)។

ក្នុងនាមជាគ្រូបង្វឹក និងជាកីឡាករផងនោះ កាលពីរដូវកាលមុនបុរសវ័យ ២៨ឆ្នាំរូបនេះ បានបង្ហាញខ្លួន ១៧ប្រកួត រកបានគ្រាប់បាល់  ៩គ្រាប់ ជាពិសេសលោកបានជួយក្រុម Cambodian Tiger ឈ្នះចំណាត់ថ្នាក់លេខ៤ នៅក្នុងការប្រកួតក្រប ខណ្ឌបាល់ទាត់លីកកំពូល កម្ពុជា ឆ្នាំ២០១៥ទៀតផង ។ 

គួរបញ្ជាក់ថា លោក Mazakazu Kihara ធ្លាប់ជាអតីតកីឡាករអាជីពម្នាក់ នៅពេលលោកលេងតួនាទីជាខ្សែបម្រើឲ្យក្លឹប Omiya Arsija ក្នុងលីកលំដាប់ទី១ ជប៉ុន ១រដូវកាល នៅឆ្នាំ២០១០-២០១១ ។ បន្ទាប់មកលោកបានផ្លាស់ទៅលេងឲ្យក្លឹប Avispa Fukuoka ក្របខណ្ឌលីកលំដាប់ទី២ ជប៉ុនវិញម្ដង ប៉ុន្ដែលេងបាន ១រដូវកាល លោកបានសម្រេចចិត្ត មកចាប់អាជីបនៅកម្ពុជា កាលពីឆ្នាំ២០១៤ ជាមួយនឹងក្លឹបត្រាយអាស៊ី ដែលប្ដូរឈ្មោះមកជាក្លឹប Cambodian Tiger បច្ចុប្បន្ន៕