Cristiano Ronaldo នឹងចាកចេញពី Real Madrid ក្រោយបញ្ចប់រដូវកាលនេះ ?

ក្រុងម៉ាទ្រីដ៖ កីឡាករ Cristiano Ronaldo ត្រូវបានរំពឹងថានឹងចាកចេញពីក្លឹប Real Madrid ក្រោយបញ្ចប់រដូវកាលនេះ បើទោះបីជាតែងតាំង Zinedine Zidane ជំនួស គ្រូបង្វឹក Rafa Benitez ក្តី។ នេះបើយោងតាមការចុះផ្សាយ របស់គេហទំព័រ telegraph នៅថ្ងៃទី០៦ ខែមករា ឆ្នាំ២០១៦។

ជាមួយនឹងដំណឹងនេះ Cristiano Ronaldo វិលត្រលប់ទៅកាន់ជំរកចាស់ ក្រុមបិសាចក្រហម Manchester United ខណៈដែល ក្លឹប Paris Saint-Germain ក៏ជាក្លឹបដែល កីឡាករសញ្ជាតិព័រទុហ្គាលពេញចិត្ត នៅរដូវកាលក្តៅនេះផងដែរ ។

ក្នុងអំឡុងពេលដែល Rafa Benitez កាន់តំណែង គ្រូបង្វឹករូបនេះ បានបើកទស្សនៈថា Ronaldo នឹងចាកចេញពីពហុកីឡដ្ឋាន Bernabeu ។

ទន្ទឹមជាមួយនឹងគ្នានេះដែរ អតីតខ្សែបម្រើក្លឹបអធិរាជស Real Madrid ដែលទើបតែកាន់តំណែង នឹងបង្ហាញផែនការរបស់គាត់ ជាមួយនឹង Ronaldo, Bale និង Karim Benzema ក៏ប៉ុន្តែវាមិនអាចផ្លាស់ចិត្ត កីឡាករខ្សែប្រយុទ្ធជួរមុខនេះឡើយ ។

ចំណែកក្លឹបបិសាចក្រហម វិញ ឱកាសក្នុងការចុះហត្ថលេខាជាថ្មី ជាមួយនឹងកីឡាករសញ្ជាតិព័រទុហ្គាលនៅឆ្ងាយណាស់ ជាងស្រវ៉ាចាប់យក Bale ប៉ុន្តែ Old Traford អាចនឹងបង្ហាញឥទ្ធិពលហិរញ្ញវត្ថុរបស់ខ្លួន ដើម្បីប្រជែង ជាមួយ PSG ដូច្នោះដែរ ។

បើតាមការសន្និដ្ឋាន ក្លឹប ដែលជាគោលដៅរបស់ Ronaldo មាន បិសាចក្រហម PSG តោខៀវ Chelsea មេឃខៀវ Manchester City កាំភ្លើងធំ និង សហរដ្ឋអាម៉េរិក ដោយក្នុងចំណោមនេះ មាន០១ដែល ម្ចាស់ពានច្រើនសម័យកាល Ballon d'Or នឹងជ្រើសរើស ។

ប្រភពព័ត៌មានជាច្រើនទៀត ក៏បានលើកឡើងថា កីឡាករដែលឈានចូលអាយុ៣១ឆ្នាំ នៅខែក្រោយនេះ ដោយដិតដាមនឹងបញ្ហាជង្គង់ ដាច់ខាតត្រូវតែចាកចេញពី Real Madrid ហើយ កីឡាករសញ្ជាតិវែល Bale នឹងបន្តនៅក្លឹបមួយនេះដដែល ដោយសំឡឹងឃើញជោគជ័យខ្លាំង ក្រោយ Ronaldo ចាកចេញ ។

ប្រភពខាងលើបានបន្តថា Zidane នឹងនាំ Eden Hazard មកកាន់ពហុកីឡដ្ឋាន Bernabeu ៕

Cristiano Ronaldo នឹងចាកចេញពី Real Madrid ក្រោយបញ្ចប់រដូវកាលនេះ ?