ដើរ​រើស​អេតចាយ មិន​កាក់​កប ចេញ​ធ្វើ​ចោរ​ត្រូវ​ចាប់​ខ្លួន​

រាជ​ធានីភ្នំពេញ ៖ ​ជនសង្ស័យ​​​​​ចូល​លួច​ម៉ូតូ​​ដល់​ក្នុង​ផ្ទះ​ម្នាក់​ ត្រូវ​​ម្ចាស់​​​​គេ​ទាន់​​ចាប់​ខ្លួន ​ប្រគល់​ឱ្យ​ន​គរ​​បាល​ប៉ុស្តិ៍​ទំនប់ ​ទឹក​ កាលពី​វេលា​ម៉ោង៧​យប់ថ្ងៃ​ទី​៥ ​មករា ​​២០១៥ នៅ​ចំណុច​ផ្ទះ​លេខ​១E ផ្លូវ​លេខ១៩៧ ក្រុម​២២ ភូមិ​៤ ក្នុង​សង្កាត់​ទំនប់​ទឹក ខណ្ឌចំការមន​ ។

​មន្ត្រី​នគរបាល​បាន​​ឱ្យ​ដឹង​ថា បុរស​ជនសង្ស័យ​ឈ្មោះ ជន ភក្តី អាយុ២៧​ឆ្នាំ មុខរបរ​ដើរ​រើស​អេ​ត​ចាយ ស្នាក់​នៅផ្ទះ​គ្មាន​លេខ ផ្លូវ​សឡា ក្នុង​សង្កាត់​ស្ទឹង​មាន​ជ័យ ខណ្ឌ​មានជ័យ ត្រូវ​បាន​ឃាត់ខ្លួន ​ក្រោយ​​​ចូល​ទៅ​ក្នុងផ្ទះ​​ធ្វើ​សកម្មភាព​លួច​យក​ម៉ូតូ ​ម៉ាក​វី​វ៉ា​​ ព​ណ៌​ក្រហម ពាក់​ស្លាក​លេខ​ក្រចេះ​១A-៧២៣២ មួយ​គ្រឿង ​​។ ​មុន​ពេល​កើតហេតុ ​​​ម្ចាស់ម៉ូតូ​បាន​​ទុក​ម៉ូតូ​នៅ​ខាងក្រោម ហើយ​ឡើង​ទៅ​លើបន្ទប់​​ឡៅតឿ​ ​ស្រាប់​តែ​​​​ជនសង្ស័យ​រូប​​នេះ​ដើរ​ចូល​ទៅ​​អូស​យក​​ម៉ូតូ​ចេញ​​ហើយ​​ ម្ចាស់​​ក្រឡេក​ឃើញ​ទាន់​​ក៏​ស្រែក ​​ឆោរឡោ​ឡើង និង​​ចាប់ខ្លួន​បាន​ភ្លាមៗ ។ ស្រប​ពេល​ដែល​កម្លាំង​នគរបាល​ល្បាត ​ទៅ​ដល់​ក៏​បាន​​​នាំ​ខ្លួន​ទាំង​ ជនសង្ស័យនិង​ម៉ូតូ​ទៅ​​​​ប៉ុស្តិ៍​​តែម្តង ​។

ជនសង្ស័យ​​ត្រូវ​បាន​សមត្ថកិច្ បញ្ជូន​ទៅ​អធិការដ្ឋាន​នគរបាល​ ខណ្ឌចំការមន ដើម្បី​ចាត់ការ​ទៅ​តាម​នីតិ​វី​ ​​​ចំណែក​ម៉ូតូ​​ត្រូវ​បាន​ប៉ូលិស​ប្រគល់​ទៅ​ឱ្យ​ម្ចាស់ដើមវិញ ៕

ដើរ​រើស​អេតចាយ មិន​កាក់​កប ចេញ​ធ្វើ​ចោរ​ត្រូវ​ចាប់​ខ្លួន​
ដើរ​រើស​អេតចាយ មិន​កាក់​កប ចេញ​ធ្វើ​ចោរ​ត្រូវ​ចាប់​ខ្លួន​

ផ្តល់សិទ្ធដោយ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល (3) LINE, VIBER: 093868723 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត