បង្កើន​ចំណង់​ផ្លូវភេទ​ឲ្យ​កាន់តែ​ពុះកញ្ជ្រោល​តាម​វិធី​ធម្មជាតិ​

បង្កើន​ចំណង់​ផ្លូវភេទ​ឲ្យ​កាន់តែ​ពុះកញ្ជ្រោល​តាម​វិធី​ធម្មជាតិ​

​មាន​កត្តា​ច្រើនណាស់​ដែល​អាច​ប៉ះពាល់​ដល់​ជីវិត​ផ្លូវភេទ​ដូចជា អាយុ សុខភាព របៀប​រស់នៅ ប៉ុន្តែ​យ៉ាងហោចណាស់​ក៏​អ្នកត្រូវការ​មាន​អារម្មណ៍​ចំពោះ​ទំនាក់ទំនង​ស្នេហា​នោះដែរ​។

​ថ្វីបើ​មាន​ថ្នាំ​បំប៉ន​មួយចំនួន​អាច​ជួយ​បង្កើន​ចំណង់​ផ្លូវភេទ​អ្នក​បាន​ក៏ដោយ យក​ល្អ​គួរតែ​ស្វែងរក​ដើម​ហេតុ​របស់​វា​ជាមុនសិន​។ យោង​តាម​វេជ្ជបណ្ឌិត Adriane Fugh-Berman, MD សាស្ត្រាចារ្យ​រង​ផ្នែក​ឱសថ​នៅឯ​សាកលវិទ្យាល័យ Georgetown University បានឲ្យដឹងថា “​មុន​ពេល​សាកល្បង​ប្រើ​ថ្នាំ​បំប៉ន ឬ​ថ្នាំ​ឬ​ស​ឈើ​ណាមួយ ចូរ​គិតថា​តើ​អ្នក​អាច​បន្ថែម​អ្វី​ទៅលើ​ជីវិត​អ្នក​បាន​សិន​ដូចជា ការ​ហាត់ប្រាណ សម្រក​ទម្ងន់ ព្យាបាល​ជំងឺ ឬ​ផ្លាស់ប្តូរ​ការប្រើប្រាស់​ថ្នាំ​។ ព្រោះ​រឿង​ទាំងនេះ​សុទ្ធតែ​អាច​ជួយ​ដោះស្រាយ​បញ្ហា​បាន​ទាំងអស់​”​។

របៀប​ដែល​របប​អាហារ​មាន​ឥទ្ធិពល​លើ​ចំណង់​ផ្លូវភេទ​
ការសិក្សា​មួយ​ចំនួន​រកឃើញថា កង្វះ​ជាតិ​ដែក​អាចមាន​ផលប៉ះពាល់​ដល់​ចំណង់​ផ្លូវភេទ​ដូចជា ការចង់បាន ភាព​ស្រើបស្រាល ការបញ្ចេញ​ទឹករំអិល និង​សមត្ថភាព​ក្នុង​ការទទួលបាន​ចំណុច​កំពូល​។

ការសិក្សា​មួយ​បានបញ្ជាក់​ថា ស្ត្រី​ដែល​ប្រើ​ថ្នាំ​ជាតិ​ដែក​ដើម្បី​ប៉ះប៉ូវ​ការខ្វះខាត​នោះ​គឺ​មាន​ការរីកចម្រើន​ខា​ង​សុខភាព​ផ្លូវភេទ​របស់​ពួកគេ​យ៉ាង​អស្ចារ្យ​។ អាហារ​សម្បូរ​ជាតិ​ដែក​មានដូចជា សាច់​ក្រហម សាច់ជ្រូក សាច់​បក្សី គ្រឿង​សមុទ្រ សណ្តែក បន្លែ​ពណ៌​បៃតង​ចាស់ ផ្លែឈើ​ក្រៀម​ជាដើម​។

ថ្វី​បើ​គ្រំ​សមុទ្រ (oyster)​ដែល​សម្បូរ​ទៅដោយ​ជាតិ​ស័ង្កសី ហើយក៏​ជា​ជម្រើស​ដំបូង​សម្រាប់​ផ្តល់​សម្រើប​ផ្លូវភេទ​ដ៏​ខ្លាំងក្លា​មួយ​ក៏ដោយ ក៏​អាហារ​ផ្សេងៗ​ទៀត​នៅតែ​អាច​ជួយ​បង្កើន​ចំណង់​ផ្លូវភេទ​បានដែរ​ដូចជា ទឹកដោះគោ ស៊ុត ចេក នឹង​គ្រាប់​ផ្លែឈើ​។ តាមពិត ការ៉េម ហ្វ្រូ​មាត និង​យ៉ា​អួ​មាន​ជាតិ​ខ្លាញ់​ទាប​អាច​ធ្វើ​ឱ្យ​ចំនួន​អ័រម៉ូន Dopamine កើន​ឡើង​សម្រាប់​ជំរុញ​ដល់​ចំណង់​ផ្លូវភេទ​កាន់តែខ្លាំង​។ ម្យ៉ាងវិញទៀត អាហារ​ដែល​មាន​ជាតិ​អំបិល និង​ខ្លាញ់ Saturated Fat ខ្ពស់ អាហារសម្រន់ និង​របស់​ផ្អែមៗ នឹង​ធ្វើឱ្យ​អ្នក​ឆាប់​អស់កម្លាំង និង​បន្ថយ​ចំណង់​ផ្លូវភេទ​បាន​។

បើសិន​ជា​អ្នក​ចង់​បាន​ចំណង់​ផ្លូវភេទ​មក​វិញ អ្នក​ត្រូវ​តែ​បង្កើន​ការ​ញ៉ាំ​អាស៊ីត​ខ្លាញ់​អូ​មេហ្គា​បី​ដែល​ច្រើន​តែ​មាន​ក្នុង​សាច់​ត្រី​ដូច​ជា ត្រី​សាល់​ម៉ុន​ជាដើម​។ ក្រៅពីនេះ ផ្លែឈើ​ពណ៌​ក្រហម​សម្បូរ​ទៅ​ដោយ​អង់​ទី​អុក​ស៊ីដង់ ដូចជា ផ្លែ​បឺ​រី​ពណ៌​ខៀវ ស្ត្របឺ​រី និង​ហ្គ្រេ​ន​បឺ​រី  ព្រោះ​វា​អាច​ភ្ញោ​ចដ​ល់រ​បត់​ឈាម​រត់ ចំណែកឯ​ខ្លាញ់ Saturated Fat ដែល​បានមកពី​ប្រេង​អូ​លីវ​អាច​បង្កើន​ចំនួន​អ័រម៉ូន​ភេទ​បុរស និង​ធ្វើ​ឲ្យ​បុរស​កាន់តែ​មាន​ភាព​សកម្ម​នៅលើ​គ្រែ​ថែម​ទៀត​។

លើសពីនេះទៅទៀត ស៊ូ​កូឡា​ពណ៌​ខ្មៅ​អាចបង្កើន​ចំនួន​អ័រម៉ូន Serotonin ឬ​អ័រម៉ូន​សប្បាយ​ចិត្តបាន ដូច្នេះ​វា​នឹង​ធ្វើឱ្យ​ចំណង់​ផ្លូវភេទ​កាន់តែខ្លាំង ខណៈពេលដែល​អាហារ​សម្បូរ​វីតាមីន B ដូចជា​សណ្តែកដី ទឹកដោះគោ បាយ និង​ស៊ុត អាច​ជួយ​ទទួលបាន​ចំណុច​កំពូល​នៃ​ការ​រួមភេទ​។ គ្រាប់​ល្ពៅ សម្បូរ​វីតាមីន​ដែល​អាច​ជួយ​រាងកាយ​ត្រៀមខ្លួន​ជាស្រេច​សម្រាប់​សកម្មភាព​រួមភេទ​ដ៏​ខ្លាំងក្លា​បាន​៕

ប្រែសម្រួល៖ វេជ្ជ. ម៉េង សុខសៀន

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ ​www.health.com.kh ថ្ងៃទី07  មករា ឆ្នាំ 2016

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។