បទ​រួម​គ្នា​របស់ Suzy និង Baekhyun វាយ​លុក​គ្រប់​តារាង​ចម្រៀង


បទ​រួម​គ្នា​របស់ Suzy និង Baekhyun វាយ​លុក​គ្រប់​តារាង​ចម្រៀង

បន្ទាប់​ពី​ធ្វើ​ឲ្យ​អ្នក​គាំទ្រ​ទន្ទឹង​រង់​ចាំ​អស់​រយៈ​ពេល​យ៉ាង​អន្ទះសា ចុង​ក្រោយ​បទ​ចម្រៀង​រួម​គ្នា​រវាង Beakhyun សមាជិក​ក្រុម​ចម្រៀង EXO និង Suzy ប្អូន​ពៅ​របស់ Miss A បាន​ចេញ​ហើយ។

 

បទ​រួម​គ្នា​របស់ Suzy និង Baekhyun វាយ​លុក​គ្រប់​តារាង​ចម្រៀង

 
វេលា​ម៉ោង ១២​អាធ្រាត្រ​ថ្ងៃ ៧ ខែ​មករា វីដេអូ​ចម្រៀង​ “Dream” របស់ Beakhyun និង Suzy ត្រូវ​បាន​បញ្ចេញ​ដើម្បី​ផ្គាប់​ចិត្ត​អ្នក​គាំទ្រ​ដែល​​បាន​ទន្ទឹង​រង់​ចាំ​តាំង​ពី​បទ​នេះ​បញ្ចេញ Teaser មក​ម្ល៉េះ។ វីដេអូ​ចម្រៀង​របស់​តារា SM និង JYP នេះ​មាន​សភាព​សាមញ្ញ​តែ​ក៏​រ៉ូមេនទិក​ដូច​គ្នា។ នៅ​ក្នុង MV លើក​នេះ តារា​ទាំង​ពីរ​ដើរ​តួ​ជា​គូ​សង្សារ​នឹង​គ្នា​ហើយ​អង្គុយ​ច្រៀង​នៅ​លើ​កៅអី​ទល់​មុខ​គ្នា។
 

ជាមួយ​គ្នា​នេះ​ដែរ​ដោយ​សារ​បទ​ចម្រៀង​ពីរោះ​រណ្ដំ​គួប​ផ្សំ​ជាមួយ​នឹង​ប្រជាប្រិយ​ភាព​របស់​តារា​ល្បី​ឈ្មោះ​ទាំង​ពីរ “Dream” កំពុង​តែ​ឈរ​លំដាប់​លេខ​មួយ​នៅ​លើ​តារាង​ចម្រៀង​ជា​ច្រើន​នៅ​ប្រទេស​កូរ៉េ៕

 

បទ​រួម​គ្នា​របស់ Suzy និង Baekhyun វាយ​លុក​គ្រប់​តារាង​ចម្រៀង

 

ចុចអាន៖Sistar បង្ហាញ​មុខ​ក្នុង​រឿង​គំនូរជីវចល​​របស់​អាមេរិក

 

ប្រែសម្រួល៖ សុវណ្ណផៃ
ប្រភព៖allkpop