គ្រោះថ្នាក់​ចរាចរណ៍​ទូ​ទាំង​ប្រទេស​ម្សិលមិញ​ស្លាប់​០៥ និង​របួសធ្ងន់​-​ស្រាល​១០

រាជធានី​ភ្នំពេញ ៖ យ៉ាង​ហោច​ណាស់ មនុស្ស​ស្លាប់០៥​នាក់ (ប្រុស) របួសធ្ងន់០៧​នាក់ (​ប្រុស​) របួសស្រាល០៣​នាក់ (ប្រុស) និង​មិន​ពាក់មួក​ពេល​គ្រោះថ្នាក់​មាន០៩​នាក់ (យប់ )​​ កើតឡើង​នៅ​ទូ​ទាំង​ប្រទេស​កម្ពុជា កាលពី​ថ្ងៃ​ទី​០៦ មក​រា ២០១៦ ។

បើ​តាម​របាយការណ៍​របស់​អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ​ក្រសួងមហាផ្ទៃ​បាន​បង្ហាញ​ឲ្យ​ដឹង​ទៀត​ថា ក្នុង​គ្រោះថ្នាក់​ចរាចរណ៍​ទាំង ១០​លើក​ខាងលើ បង្ក​ឲ្យ​ខូចខាត​យានយន្ត​សរុប១៨​គ្រឿង ក្នុង​នោះ​មាន​ម៉ូតូ​ចំនួន១២​គ្រឿង រថយន្ត​ធុន​តូច០២​គ្រឿង រថយន្ត​ធុន​ធំ ០២​គ្រឿង យាន​ផ្សេង​ៗ០១​គ្រឿង និងថ្មើរជើង០១​នាក់​។ ។

មូលហេតុ​បណ្តាល​ឱ្យ​មាន​គ្រោះថ្នាក់​រួម​មាន ល្មើស​ល្បឿន០៤​លើក មិន​គោរព​សិទ្ធិ០២​លើក មិន​ប្រកាន់​ស្តាំ០២​លើក ស្រវឹង០១​លើក ប្រជែង​គ្រោះថ្នាក់០១​លើក និង​បត់​គ្រោះថ្នាក់០១​លើក​ផង​ដែល​​ ។