​មាន​ជំងឺ​រលាក​ថ្លើម​អញ្ចឹង​អាច​ញ៉ាំ​អាហារ​ពណ៌​លឿង​បានទេ​?

​មាន​ជំងឺ​រលាក​ថ្លើម​អញ្ចឹង​អាច​ញ៉ាំ​អាហារ​ពណ៌​លឿង​បានទេ​?

​នាង​ខ្ញុំ​មាន អាយុ ២០​ឆ្នាំ​។ ថ្មីៗ​នេះ​គ្រូពេទ្យ​ប្រាប់​ថា​ខ្ញុំ​មាន​ជំងឺ​រលាក​ថ្លើម ហើយ​គ្រូពេទ្យ​បាន​ណែនាំ​មិន​ឱ្យ​ញ៉ាំ​អាហារ​នៅ​ខាងក្រៅ​ផ្ទះ និង​ចៀសវាង​អាហារ​មាន​ជាតិ​ប្រេង​។ យ៉ាងណាមិញ ម្តាយ​ខ្ញុំ​ប្រាប់​ថា​ឲ្យ​ខ្ញុំ​ចៀសវាង​ការ​ញ៉ាំ​ម្សៅ​រមៀត និង​អាហារ​ពណ៌​លឿងៗ ព្រោះ​អ្នក​ជំងឺ​រលាក​ថ្លើម​មិនអាច​ញ៉ាំ​បាន​ទេ ខ្លាច​អាការៈ​ជំងឺ​កាន់តែ​ធ្ងន់​។ តើ​មែនឬ​អត់​?

​វា​ច្រើនតែ​ជា​ទស្សនៈ​មួយ​មិន​ត្រឹមត្រូវ​ដែលថា អ្នក​កំពុងតែ​មាន​បញ្ហា​លឿង​លើ​ស្បែក ឬ​មាន​ជំងឺ​រលាក​ថ្លើម​ប្រភេទ B គួរ​ចៀសវាង​ការ​ញ៉ាំ​អាហារ​ពណ៌​លឿង​។ ជាមួយគ្នានេះដែរ មនុស្ស​ភាគច្រើន​ចៀសវាង​ការប្រើ​រមៀតក្នុង​អាហារ ដោយ​គិត​ថា វា​អាច​នឹង​ធ្វើឲ្យ​ស្បែក និង​ភ្នែក​កាន់តែ​លឿង​ថែម​ទៀត​។ យ៉ាងណាមិញ វា​គ្រាន់តែ​ជា​ជំនឿ​មិន​ត្រឹមត្រូវ​ប៉ុណ្ណោះ ព្រោះ​អាហារ​ពណ៌​លឿង​មិន​មាន​បង្កើន​ការ​ប្រឈម​នឹង​ជំងឺ​រលាក​ថ្លើម និង​ធ្វើឱ្យ​ជំងឺ​មិនឆាប់​ជា​នោះទេ​។

ខាងក្រោម​នេះ​គឺជា​អាហារ​មួយចំនួន​ដែល​អ្នកគួ​រញ៉ាំ និង​មិនគួរ​ញ៉ាំ​បើសិនជា​មាន​ជំងឺ​រលាក​ថ្លើម​មែន​
ចូរ​ចៀសវាង​អាហារ​មិន​ផ្តល់​សុខភាព​ដែល​មាន​ជាតិ​ខ្លាញ់ និង​ប្រៃ​ខ្លាំង ព្រោះ​វា​ពិបាក​នឹង​រំលាយ​។ វា​ក៏​ធ្វើឲ្យ​កើនឡើង​ជា​តិពុល​ក្នុង​ថ្លើម​ដែរ ដូច្នេះ​វា​នឹង​មិន​ងាយ​ធ្វើឲ្យ​ជំងឺ​ឆាប់​ជា​ឡើយ​។

អាហា​រហិរ និង​ប្រេង​ច្រើន​គឺជា​របស់​ដែល​ត្រូវ​តម​។ អ្នក​អាច​នឹង​មាន​រសជាតិ​ដែកៗ​ក្នុង​មាត់ ដោយសារ​តែ​ក្តៅខ្លួន ហើយ​ការ​ញ៉ាំ​អាហារ​គ្មាន​រសជាតិ នឹង​ធ្វើឱ្យ​អ្នក​ឃ្លាន​របស់​ហិរ និង​ខ្លាញ់​កាន់តែច្រើន​។ ទោះបីជា​យ៉ាងណា​ក៏ដោយ ការ​ញ៉ាំ​អាហា​រហិរ និង​ខ្លាញ់​នឹង​កាន់តែ​ពិបាក​ដល់​ថ្លើម​ធ្វើការ និង​ឆាប់​ជា​ខ្លាំង​ណាស់​។
​បើសិន​ជា​អ្នក​ញ៉ាំ​គ្រឿង​ស្រវឹង​ច្រើន​វិញ ចូរ​ឈប់​សិន​រហូត​ដល់​ជា​ជំងឺ ព្រោះ​គ្រឿង​ស្រវឹង​នឹង​មិន​អាច​ឱ្យ​ថ្លើម​ធ្វើការ​បាន​ល្អ​ឡើយ​។ នៅ​ពេល​អ្នក​ញ៉ាំ​គ្រឿង​ស្រវឹង វា​នឹង​បង្កើន​សម្ពាធ​ទៅលើ​សរីរាង្គ​មួយ​នេះ​។ កាលណា​អ្នក​ញ៉ាំ​កាន់ទែច្រើន វា​នឹង​ធ្វើឱ្យ​កើត​ជា​ជំងឺ​ខ្លាញ់​ក្នុង​ថ្លើម ឬ​រលាក​ថ្លើម​ដោយសារ​គ្រឿង​ស្រវឹង​។
​ចូរ​ប្រាកដថា របប​អាហា​រណា​មាន​បន្លែស្រស់ៗ​ច្រើន​។ ចូរ​លាង​បន្លែ​ជាមួយ​នឹង​ទឹក​ស្អាត ឲ្យបាន​ល្អ​សិន​មុន​នឹង​ចំអិន​។ យក​ល្អ​គួរតែ​ញ៉ាំ​បន្លែ​នេះ​តែ​ពេល​ឆ្អិន​បាន​ហើយ​។ ចូរ​ចៀសវាង​ការ​ញ៉ាំ​បន្លែ​ឆៅ ព្រោះ​វា​អាច​ប្រឈម​នឹង​ការបង្ក​រោគ​បាន​។

ចូរ​ញ៉ាំ​ទឹក​ឲ្យបាន​ច្រើន​ដើម្បី​ជួយ​ថ្លើម​ច្រោះ​ជាតិពុល​កាន់តែ​ស្រួល​។ អ្នក​ក៏​អាច​ញ៉ាំ​ទឹក​ផ្លែឈើ​ស្រស់ៗ ឬ​ទឹក​ស៊ុប​ដើម្បី​បង្គ្រប់​ជាតិ​ទឹក​ក្នុង​ខ្លួន​បាន​ដែរ​។ ជាមួយគ្នានេះដែរ ចូរ​ប្រាកដថា ទឹក​ដែល​អ្នក​ញ៉ាំ​នោះ​គឺជា​ទឹក​ឆ្អិន ឬ​ច្រោះ​៕

ប្រែសម្រួល៖ វេជ្ជ. ម៉េង សុខសៀន

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ ​www.health.com.kh ថ្ងៃទី07  មករា ឆ្នាំ 2016

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។