បុរស​ម្នាក់​ជិះ​ម៉ូតូ​​ដក​កាំភ្លើងបាញ់​ឡើងលើ​២​គ្រាប់​​បង្ក​ការ​ភ្ញាក់​ផ្អើល​​ដល់​ប៉ូលិស

រាជធានី​ភ្នំពេញ ៖ បុរស​ម្នាក់​​ស្លៀកពាក់​ស៊ី​វិល​​បាន​ដក​កាំភ្លើងខ្លី​មួយ​ដើមបាញ់​ឡើង​លើ​មេឃ​២​គ្រាប់ បង្ក​ការ​ភ្ញាក់ផ្អើលដល់​ប្រជាពលរដ្ឋ និង​សមត្ត​កិច្ចកាលពី​វេលា​ម៉ោង​១២​និង​៤០នាទី​​រំលង​អធ្រាត្រឈាន​ចូលថ្ងៃ​ទី​៧ ​ខែមក​រា ឆ្នាំ២០១៦ ស្ថិត​នៅ​ចំណុច​មុខ​ហាង​​​នំ​បុ័ង ឈ ហ៊​ង តាម​បណ្តោយផ្លូវ​លេខ២២១ សង្កាត់​ផ្សារ​ដេប៉ូ​១ ខណ្ឌ​ទួលគោក ​។

អ្នក​ឃើញ​​ហេតុ​ការ​ណ៍​​និយាយ​ថា ​​មុន​កើត​ហេតុ គេ​ឃើញ​បុរស​ម្នាក់​​ស្លៀកពាក់​ស៊ី​វិលជិះ​ម៉ូតូ​​ម៉ាក​ហុងដា​ឌ្រីម ធុន​សេ​​សេ​១២៥ ស៊េរី​២០១៦ ពណ៌​ខ្មៅ មិន​ចាំ​ស្លាក​លេខ ១​គ្រឿង ​លុះ​​​មក​ឈប់នៅ​កន្លែង​កើតហេតុ​​ខាង​លើ​ ​​បាន​ដក​កាំភ្លើង​បាញ់​ចំនួន​២​គ្រាប់​ឡើង​លើ​មេឃ​​មិន​ដឹង​មូល​ហេតុ ហើយ​​ក៏​ជិះ​ម៉ូតូ​ចេញ​ទៅ​បាត់​​​ស្រមោល ។

​ក្រោយ​កើតហេតុ សមត្ថកិច្ចបាន​ត្រឹមតែ​ចុះ​មក​ធ្វើការ​សួរនាំ​ព័ត៌មាន​នៅ​កន្លែង​កើត​ហេតុតែ​ប៉ុណ្ណោះ ៕