ទឹកដូង​អាច​ដោះស្រាយ​បញ្ហា​រាគរូស​បាន​យ៉ាង​ល្អ ចាំ​សាក​ទាំងអស់គ្នា​!!!

ទឹកដូង​អាច​ដោះស្រាយ​បញ្ហា​រាគរូស​បាន​យ៉ាង​ល្អ ចាំ​សាក​ទាំងអស់គ្នា​!!!

​បើសិនជា​មាន​អាការៈ​ជំងឺ​រាគរូស តើ​អ្នក​អាច​ធ្វើ​អ្វី​បាន​ខ្លះទៅ​? នៅ​ចន្លោះ​ពេល​ជួប​គ្រូពេទ្យ និង​ប្រើ​ថ្នាំ ខាងក្រោម​នេះ​ខ្ញុំ​នឹង​បង្ហាញ​អំពី​របៀប​ព្យាបាល​បែប​ធម្មជាតិ​មួយ​ដោយ​គ្រាន់តែ​តម្រូវ​ឱ្យ​អ្នក​ញ៉ាំ​ទឹកដូង​មួយ​កែវ​ប៉ុណ្ណោះ​ក្នុង​មួយ​ថ្ងៃ​។

​ទឹកដូង​គឺជា​វិធីសាស្ត្រ​ព្យាបាល​ជំងឺ​ដោយ​ខ្លួនឯង​ដ៏​ចំណាស់​មួយ​សម្រាប់​បង្ការ​អាកា​រៈខ្សោះជាតិ​ទឹក ដែល​ភាគច្រើន​បណ្តាល​មកពី​ការ​រាករូស​។ ទឹកដូង​សម្បូរ​ទៅ​ដោយ​អេឡិចត្រូ​លីត្រ និង​ជាតិ​រ៉ែ​ដែល​វា​មិន​ត្រឹមតែ​អាច​ជំនួស​នូវ​អ្វី​ដែល​បាត់បង់​ពី​ក្នុង​ខ្លួន​ឡើយ តែ​ក៏​អាច​ធ្វើ​ឱ្យ​ជាតិ​ទឹក​ក្នុង​ខ្លួន​គ្រប់គ្រាន់​ឡើងវិញ​បាន​ដែរ​។ មួយវិញទៀត វា​ក៏​អាច​ច្រោះ​ជាតិពុល​ពី​ក្នុង​ខ្លួន​បាន​ទៀត ដូច្នេះ​អ្នកនឹង​ជា​វិញ​កាន់តែ​លឿន​។ ទឹកដូង​គឺជា​សារធាតុ Isotonic ធម្មជាតិ​ដែល​មាន​អេឡិចត្រូ​លីត្រ ស្រដៀង​គ្នា​នឹង​អេឡិចត្រូ​លីត្រ​ក្នុង​រាងកាយ ព្រមទាំង​អាច​ថែរក្សា​តុល្យភាព​វា​បាន​ទៀតផង​។

មុន​ពេល​អ្នក​ញ៉ាំ​ទឹកដូង​សម្រាប់​ព្យាបាល​អាការៈ​រាគរូស ចូរ​ចងចាំ​គន្លឹះ​ខាងក្រោម​នេះ​៖

  • ​យក​ល្អ​គួរតែ​ញ៉ាំ​ទឹកដូង​មួយ​កែវជា​រៀង​រាល់​ពីរ​ទៅ​បី​ម៉ោង​ម្តង​
  • ទឹកដូង​មាន​ជាតិ​ប៉ូ​តា​ស្យូម និង​គ្លុយកូស​គ្រប់គ្រាន់ ដូច្នេះ​វា​ពិតជា​ល្អ​បំផុត​សម្រាប់​អាការៈ​រាករូស ហើយ​អ្នក​ក៏​អាច​បន្ថែម​អំបិល​ខ្លះ​បាន​ដែរ​ដើម្បី​ប៉ះប៉ូវ​នូវ​អ្វី​ដែល​ខ្វះខាត​។​
  • ​អាច​ញ៉ាំ​តាម​មាត់​បាន​ទោះបីជា​មាន​បញ្ហា​រលាក​ក្រពះ​ពោះវៀន​ក៏ដោយ​
  • ​ទឹកដូង​ក៏​ទៅ​សម្រួល​ដល់​ភ្នាស​កម្រាល​ពោះវៀន និង​បន្ថយ​ជាតិ​អាស៊ី ដូច្នេះ​មិន​ឱ្យ​មាន​ផលវិបាក​លើ​ក្រពះ​ឡើយ​។
  • វា​មាន​សុវត្ថិភាព និង​ប្រសិទ្ធភាព​ណាស់​សម្រាប់​សម្រាប់​ស្ត្រី​មាន​ផ្ទៃពោះ ក្មេង និង​មនុស្ស​ចាស់​ដែល​មាន​បញ្ហា​រាគ និង​ខ្សោះ​ជាតិ​ទឹក​៕
     

ប្រែសម្រួល៖ វេជ្ជ. ម៉េង សុខសៀន

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ ​www.health.com.kh ថ្ងៃទី07  មករា ឆ្នាំ 2016

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។