សម្តេច​ ហ៊ុន សែន​ ប្រកាសបន្ត​រក្សាវប្បធម៌សន្ទនា

រាជធានី​ភ្នំពេញ ៖ ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន បាន​ប្រកាស​បន្ត​រក្សា​វប្បធម៌​សន្ទនា  ដែល​គណបក្ស​ទាំង​ពីរ (CPP និង CNRP) បង្កើត​ឡើង​កាលពី​ថ្ងៃ​ទី​២២ កក្កដា ២០១៥ ។

បើ​តាម​សម្តេច​តេ​ជោ​នាយក​រដ្ឋមន្ត្រី​វប្ប​ធ៌​ម​សន្ទនា​មិនមែន​អនុវត្តន៍​តែ​ពីរ​គណបក្ស​នោះ​ទេ គឺ​ត្រូវ​ចូលរួម​អនុវត្តន៍​គ្រប់​និន្នាការ​នយោបាយ​ក៍​ដូច​ជា​ប្រជាពលរដ្ឋ ដើម្បី​នាំ​មក​នូវ​សន្តិភាព ការ​បង្រួបបង្រួម​ផ្សះផ្សា​ជាតិ​និង​អភិវឌ្ឍន៍​ប្រទេស ។

សម្តេច​តេ​ជោ ហ៊ុន សែន មាន​ប្រសាសន៍​ខាងលើ​បែប​នេះ បាន​ធ្វើ​ឡើង​ក្នុង​ពិធី​រំលឹក​ខួប​អនុស្សាវរីយ៍​លើក​ទី​៣៧ ថ្ងៃជ័យ​ជំនះ​លើ​របប​កម្ពុជា​ប្រជាធិបតេយ្យ (​របប ប៉ុ​ល ពត​) ៧ មក​រា ១៩៧៩ -៧ មក​រា ២០១៦ ប្រារ​ព្ឋ​ធ្វើ​នៅ​ទីស្នាក់ការ​គណបក្ស​ប្រជាជន​កម្ពុជា (​គ​៨៥) ស្ថិត​ក្នុង​ខណ្ឌចំការមន ៕