រុស្ស៊ី​នឹង​ប្រើប្រាស់​សត្វ​កណ្តុរ​ធ្វើសង្គ្រាម​ប្រឆាំង​ក្រុម​ឧទ្ទាម ISIS

​ម៉ូស្គូ​៖​យោងតាម​ការចេញផ្សាយ របស់​សារព័ត៌មាន Daily News បាន​ផ្សាយ​ថា អាវុធ​ទំនើប​ចុងក្រោយ​របស់​រុស្ស៊ី សម្រាប់ធ្វើ​សង្គ្រាម​ប្រឆាំងនឹង​ក្រុម​ភេរ​វករ ជាពិសេស​គឺ​ក្រុម​ឧទ្ទាម ISIS គឺជា​សត្វ​កណ្ដុរ ត្រូវបាន ប្រធានាធិបតី​រុស្ស៊ី លោក Vladimir Putin កំពុង​រៀបចំ​ប្រលែង​។​

​ក្រុម​អ្នកវិទ្យាសាស្ត្រ​រុស្ស៊ី កំពុង​សិក្សា​ទៅលើ​គម្រោង​ថ្មី​មួយ ដែល​រួមបញ្ចូល​គ្នា​នូវ​បច្ចេកវិទ្យា ជាមួយនឹង​ខួរក្បាល​របស់​សត្វ​កណ្ដុរ ដែល​ត្រូវបាន​គេ​ជឿថា វា​នឹងមាន​ប្រសិទ្ធភាព ហើយក៏​ជា​អាវុធ​ដ៏​អស្ចារ្យ​មួយ​ផងដែរ សម្រាប់​អនាគត​ដ៏​ខ្លី​ខាងមុខនេះ​។​

​តាមរយៈ​វីដេអូ​ដែល​អ្នកវិទ្យាសាស្ត្រ​របស់​រុស្ស៊ី បានបង្ហាញ​គឺ​អ្នកវិទ្យាសាស្ត្រ​បាន​បំពាក់​នូវ​ឧបករណ៍​ម្យ៉ាង​នៅលើ​ក្បាល កណ្ដុរ​សម្រាប់​ភ្ជាប់​ទំនាក់ទំនង​ទៅនឹង​ខួរក្បាល​កណ្ដុរ និង​ប្រើប្រាស់​ច្រមុះ​របស់​សត្វ​កណ្ដុរ​ដើម្បី​ហិតក្លិន​ថ្នាំញៀន ឬ​អាវុធជាតិផ្ទុះ​ជាច្រើន​។​

​ក្រុម​អ្នកវិទ្យាសាស្ត្រ​រុស្ស៊ី​បាន​អះអាងថា ពួកគេ​ត្រូវបាន​ពេលវេលា​ប្រមាណ ២​ឬ​៣​ខែ​នឹង​ទទួលបាន​លទ្ធផល​ពី​ការសាកល្បង​មួយ​នេះ ហើយ​វា​អាច​នឹង​យកទៅ​ប្រើប្រាស់​នៅក្នុង​ការធ្វើ​សង្គ្រាម​បាន​នៅក្នុង ឆ្នាំនេះ​។ ក្រៅពី​ហិតក្លិន​ថ្នាំញៀន និង​អាវុធជាតិផ្ទុះ សត្វ​កណ្ដុរ​នេះ​ក៏​ជា​ឧបករណ៍​សម្រាប់​ធ្វើការ​បំផ្ទុះ​គ្រាប់បែក និង​ជា​កងទ័ព​ជួរ​ត្រៀម​មុខ ដែល​កាច​សាហាវ និង​មាន​ឥទ្ធិពល​ខ្លាំង​ជាង​អាវុធ​នាពេល​បច្ចុប្បន្ន​៕

រុស្ស៊ី​នឹង​ប្រើប្រាស់​សត្វ​កណ្តុរ​ធ្វើសង្គ្រាម​ប្រឆាំង​ក្រុម​ឧទ្ទាម ISIS
រុស្ស៊ី​នឹង​ប្រើប្រាស់​សត្វ​កណ្តុរ​ធ្វើសង្គ្រាម​ប្រឆាំង​ក្រុម​ឧទ្ទាម ISIS