៧មករា៖គណបក្សប្រជាជនកម្ពុជា បន្តអនុវត្តខ្ជាប់ខ្ជួននូវវប្បធម៌សន្ទនាជាមួយ គណបក្សសង្គ្រោះជាតិ

ភ្នំពេញ៖សម្ដេចតេជោ ហ៊ុន សែនប្រធានគណបក្សប្រជាជនកម្ពុជា និងជានាយករដ្ឋមន្ត្រីនៃកម្ពុជាក្នុងឱកាសរម្លឹកខួបលើក ទី៣៧ នៃទិវាជ័យ ជំនះជម្នះ៧មករា បញ្ជាក់ថា គណបក្ស ប្រជាជនកម្ពុជា បន្តអនុវត្តខ្ជាប់ខ្ជួននូវវប្បធម៌សន្ទនា រវាងគណបក្សទាំងពីរ ដែល មានអាសនៈក្នុងរដ្ឋសភា ដោយ ឈរលើមូលដ្ឋានលើសេចក្ដី ថ្លែង ការណ៍រួមរវាង គណបក្សទាំងពីរនាថ្ងៃទី០៨ ឧសភា និងថ្ងៃទី ១០ធ្នូ ឆ្នាំ២០១៥។

តាមរយៈសន្ទរកថា៦ទំព័រសម្ដេចតេជោ ហ៊ុន សែន ឲ្យដឹងថា ការបន្តអនុវត្តវប្បធម៌សន្ទនាធ្វើឡើង តាមរយៈការខិតខំ ដោះស្រាយ នូវរាល់បញ្ហាដោយឈរលើស្មារតីបង្រួបបង្រួមជាតិ ឯកភាពជាតិ ស្របតាម គោលការណ៍ នៃលិទ្ធិប្រជាធិបតេយ្យនិងនីតិរដ្ឋ ហើយ គណបក្សប្រជាជនកម្ពុជានឹងបង្កើននូវកិច្ច សហ ប្រតិបត្តិការយ៉ាងជិតស្និទ្ធជាមួយបណ្ដាលគណបក្សនយោបាយ អង្គការ នៃសង្គម ស៊ីវិលនិង មជ្ឈដ្ឋាន ផ្សេងៗទៀតក្នុងសង្គម។  

សម្ដេចតេជោ បន្តថា រយៈពេល៣៧ឆ្នាំកន្លងទៅផ្ដើមចេញពីជ័យជំនះ៧មករាប្រជាជនកម្ពុជាបាន សម្រេចនូវការផ្លាស់ប្ដូរ សង្គម យ៉ាង ធំធេងដែលគ្មានអ្នកណានឹកស្មានមិនដល់ ដែលកម្ពុជាបានប្រែ ក្លាយពីវាលពិឃាតនៃរបបប្រល័យពូជសាសន៍។ សម្ដេច ចាត់ ទុកថា នេះគឺជាលើកដំបូងនៅក្នុងប្រវត្តិ សាស្ត្ររយៈពេលជាង៥០០ឆ្នាំមកនេះបន្ទាប់ពីអង្គរដ៏រុងរឿង ដែរ។

សម្ដេចថា «ការពិតជាក់ស្ដែងដូចបានលើកឡើងទាំងអស់នេះគឺគ្មានជនណា ឬមជ្ឈដ្ឋានណាអាចមកបដិសេធ ឬមួលបង្កាច់ បាន ឡើយបើគ្មានរដ្ឋប្រហារ ថ្ងៃ១៨មីនាឆ្នាំ១៩៧០ក៏គ្មានរបបប្រល័យ ពូជ សាសន៍ប៉ុល ពត ហើយបើ គ្មានរបបប្រល័យពូជសាសន៍ ក៏គ្មានជ័យជំនះ៧មករា បើគ្មានជ័យជំនះ៧ មករាគឺគ្មានអ្វីបានឡើយ»។

សម្ដេច ហ៊ុន សែន បញ្ជាក់ថា ថ្ងៃ៧មករាគឺជាថ្ងៃកំណើតទី២របស់ប្រជាជនកម្ពុជា ហើយនេះជាសច្ចធម៌ ប្រវត្តិសាស្ដ្រ ដែល ប្រជាជនកម្ពុជាយើងទាំងក្នុងជំនាន់នេះក៏ដូចជាជំនាន់តទៅមុខទៀតគួប្បីយល់ដឹងច្បាស់លាស់និងចងចាំជា រៀងរហូត។

ក្រោយ ថ្ងៃ៧មករានិងការវិវត្តន៍មកដល់ពេលបច្ចុប្បន្នលទ្ធិប្រជាធិបតេយ្យេ សិទ្ធិសេរីភាពរបស់ប្រជា ពលរដ្ឋកាន់ តែត្រូវ បានលើក កំពស់ដោយដើរទន្ទឹមនិងការពង្រឹងនីតិរដ្ឋ។ ក្នុងនោះបណ្ដាគណបក្សនយោបាយទាំងចាស់ ទាំងថ្មី និង បណ្ដា អង្គការ សង្គម ស៊ីវិលកំពុងធ្វើសកម្មភាពយ៉ាងសកម្មនិង ចូលរួមលើកស្ទួយលទ្ធិប្រជាធិបតេយ្យ ការគោរពសិទ្ធិមនុស្ស និងការគោរពច្បាប់។

នៅក្នុងសន្ទរកថានោះសម្ដេច ហ៊ុន សែន បន្ថែមថា តាមរយៈការអនុម័តច្បាប់ស្ដីពីការបោះឆ្នោតជ្រើស តាំង តំណាងរាស្ត្រ ច្បាប់ស្ ដីពីការរៀបចំនិងការប្រព្រឹត្តទៅនៃគណៈកម្មាធិការរៀបចំការបោះឆ្នោត ការបង្កើតគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតថ្មី និង ច្បាប់ស្ដីពីការបោះឆ្នោតជ្រើសរើសក្រុម ប្រឹក្សាឃុំ សង្កាត់ និង ធានាឲ្យការបោះឆ្នោតលើកក្រោយកាន់តែមានភាពល្អប្រសើរឡើង។
ដោយឡែកចំពោះដំណោះស្រាយព្រំដែន សម្ដេច ហ៊ុន សែន ឲ្យដឹងថា កំពុងដំណើរការយ៉ាងល្អ ធានាបាន នូវបូរណភាព ទឹកដី របស់កម្ពុជា និងកសាងខ្សែបន្ទាត់ព្រំដែន ប្រកបដោយសន្តិភាព មិត្តភាព សហប្រតិបត្តិការនិងអភិវឌ្ឍន៍។

បញ្ហាសេដ្ឋកិច្ចវិញក្រោយថ្ងៃ៧មករាបើតាម សម្ដេច ហ៊ុន សែន ដំណើរការទៅមុខដើម្បីចាកចេញផុតពី ប្រទេសមាន ចំណូលទាប ទៅជាប្រទេសមានចំណូលមធ្យមកម្រិតទាប និងឈានជាប្រទេសមាន ចំណូលមធ្យមខ្ពស់នៅឆ្នាំ២០៣០។ នៅឆ្នាំ២០១៥តាមការប៉ាន់ប្រមាណ សេដ្ឋកិច្ចកម្ពុជាមានកំណើន ក្នុងរង្វង់៧ភាគរយដោយសារការរីកចម្រើននៃវិស័យឧស្សាហកម្ម សេវាកម្មនិងកសិកម្ម។

ក្នុងនោះចំណូលសម្រាប់ប្រជាជនម្នាក់ៗបានកើនពី២២៩ដុល្លារក្នុងឆ្នាំ១៩៩៣ដល់១១៣៨ដុល្លារក្នុងឆ្នាំ២០១៤កើនដល់១២២៨ ដុល្លារក្នុងឆ្នាំ២០១៥នឹងអាចកើនដល់១៣២៥ដុល្លារនៅឆ្នាំ២០១៦។
សម្ដេច ក៏បានប្ដេជ្ញា បន្តជំរុញការអភិវឌ្ឍសេដ្ឋកិច្ចឲ្យបានកំណើនក្នុងរង្វង់៧ភាគរយនៅឆ្នាំ២០១៦ នេះទន្ទឹមនិង ការលើកកម្ពស់ សមធ៌ ក្នុងការទទួលបានកំណើនផ្លែផ្កានៃកំណើនសេដ្ឋកិច្ចនេះ៕