លោក ហ៊ុន​ ម៉ានី ចូលរួមរំលឹកខួប លើកទី៣៧ នៃទិវាថ្ងៃជ័យជំនះ ៧មករា​ នៅខេត្តកំពង់ស្ពឺ

កំពង់ស្ពឺ៖ អ្នកតំណាងរាស្រ្ត មណ្ឌលកំពង់ស្ពឺ លោក ហ៊ុន ម៉ានី និងជាប្រធានសហភាព សហព័ន្ធ យុវជនកម្ពុជា (សសយក) រួមជាមួយអភិបាលខេត្តកំពង់ស្ពឺ លោក អ៊ូ សំអួន និងមន្រ្តីរាជការ កងកម្លាំងប្រដាប់អាវុធ ប្រជាពលរដ្ឋ ក្នុងខេត្តកំពង់ស្ពឺ បានរួមគ្នាប្រារព្វ ខួបអនុស្សាវរីយ៍ លើកទី៣៧ នៃទិវាថ្ងៃជ័យជំនះ៧ មករា (៧ មករា ១៩៧៩-៧ មករា ២០១៦) នាមណ្ឌលកីឡាខេត្តកំពង់ស្ពឺ នៅព្រឹកថ្ងៃទី៧ ខែមករា ឆ្នាំ២០១៦នេះ។

ពិធីរំលឹកខួបលើកទី៣៧ នៃថ្ងៃជ័យជំនះ ៧មករា នេះជាការរំលឹកខួប នូវថ្ងៃកំណើតទី២ នៃការរស់រានមានជីវិត របស់ប្រជាពលរដ្ឋខ្មែរ ហើយក៏ជារំលឹក ដល់ ប្រជាពលរដ្ឋទូទៅ ជាពិសេស ស្រទាប់យុវជន ឲ្យយល់ច្បាស់ ចងចាំជានិច្ច និង ដឹងគុណជានិច្ចនៃថ្ងៃ៧ មករា ១៩៧៩ និងស្នាដៃធំៗ ជាប្រវត្តិសាស្ត្រ ដែលគណបក្ស ប្រជាជនកម្ពុជា បាន សម្រេចជូនជាតិ និងមាតុភូមិតាំងពី ដំណាក់កាលសង្គ្រោះជាតិ រហូតមកដល់បច្ចុប្បន្ន និងប្ដេជ្ញាការពារ មិនឲ្យមានរបបនេះវិលមកជាលើកទី២។ សោកនាដកម្ម ក្នុងរបប៣ឆ្នាំ ៨ខែនិង២០ថ្ងៃ ដែលប្រជាជនកម្ពុជា ទទួលរងនូវទុក្ខវេទនា រស់នៅក្នុងគុក ឥតជញ្ជាំង ដោយ ពួកប៉ុលពត បាន បង្ខិតបង្ខំប្រជាជន ឲ្យធ្វើការលើសកម្លាំងហូបចុក មិនគ្រប់គ្រាន់ និងបិទសិទ្ធសេរីភាព គ្រប់បែបយ៉ាង មិនត្រឹមតែប៉ុណ្ណោះ ពួកវាបានកាប់សម្លាប់ និងធ្វើទារុណកម្ម លើប្រជាជនឯង យ៉ាងសាហាវ ព្រៃផ្សៃបំផុត។ រហូតដល់ថ្ងៃរំដោះ ៧មករា១៩៧៩ របបដ៏យង់ឃ្នងនេះ ត្រូវបានផ្ដួលរំលំ ដោយសារ កម្លាំង មហាសាមគ្គី របស់រណសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជា គុណបំណាច់ ដ៏ធំធេងនេះ ប្រជាជន កម្ពុជា ចងចាំជានិច្ច និងមិនអាចបំភ្លេចបានឡើយ ថ្ងៃ៧មករា គឺជាថ្ងៃកំណើត ទី២ ដែលធ្វើឲ្យប្រជាពលរដ្ឋកម្ពុជា មិនអាចបំភ្លេចបាន ដោយសារ មានថ្ងៃរំដោះ៧មករា ទើបប្រជាពលរដ្ឋកម្ពុជាយើង អាចរស់រានមាន ជីវិតឡើងវិញ និងមាន សេរីភាព រហូតមកដល់បច្ចុប្បន្ននេះ៕