ដឹងអត់! ម្រាមជើងទាំង ១០ អាចបកស្រាយ​ពីចរិកលក្ខណៈរបស់អ្នក

ការទស្សន៍ទាយតាមរយៈបាតដៃ​មាន​ភាពល្បីល្បាញ​ទូទាំងពិភពលោក វាអាច​ឲ្យមនុស្សមើល​ដឹងពីវាសនា​របស់ពួកគេ ប៉ុន្តែអ្វី​ដែលមនុស្ស​មិនដឹង​នោះគឺ ម្រាមជើង​ក៏មើល​ដឹង​ពី​ចរិក​លក្ខណៈរបស់មនុស្សម្នាក់ៗដែរ។

ដឹងអត់! ម្រាមជើងទាំង ១០ អាចបកស្រាយ​ពីចរិកលក្ខណៈរបស់អ្នក
ខាងក្រោមនេះ​ជាទម្រង់​ម្រាមជើង ១០ប្រភេទ​ខុសៗគ្នា៖

១. ម្រាម​ជើងក្រិច

អ្នក​មានម្រាម​ជើងបែបនេះ​ច្រើនជាង​មនុស្ស​រំភើបខ្លាំង និង​ចំណង់ខ្លាំង។ ម្រាមជើង​ក្រិចច្រើន​ជាងអ្នក​វិចិត្រករ និង​អ្នក​អត្ថពល (មនុស្ស​មានគំនិតច្នៃប្រឌិត និង​ចូលចិត្ត​កីឡា) ហើយក៏​ជាអ្នក​កំណែប្រែថ្មី។

ដឹងអត់! ម្រាមជើងទាំង ១០ អាចបកស្រាយ​ពីចរិកលក្ខណៈរបស់អ្នក
២. ម្រាមជើងកូន​មិនអាចញែកចេញពីម្រាម​ជើងនាងបាន

អ្នកដែល​មិនអាចញែកម្រាមជើងកូនចេញបាន ច្រើនជាមនុស្ស​ចូលចិត្តទម្លាប់ និង​ការរៀបចំអ្វីដែលមានសុវត្ថិភាព។ ពួកគេជាមនុស្សស្មោះត្រង់ និងអាច​ពឹងពាក់បាន ពួកគេជា​ដៃគូដ៏ល្អ។

ដឹងអត់! ម្រាមជើងទាំង ១០ អាចបកស្រាយ​ពីចរិកលក្ខណៈរបស់អ្នក
៣. ម្រាមជើង​ចង្អុលតូចខាងគល់

មនុស្សនេះ​ចូលចិត្ត​និយាយ​ការ​​ពិតចេញ។ ពួកគេចូលចិត្តធ្វើឲ្យរឿង​តូចក្លាយ​ជារឿងធំ, តែងតែ​ធ្វើឲ្យបញ្ហា​កាន់​តែធ្ងន់ធ្ងរឡើង។ នៅពេលមនុស្សនេះ​មានអារម្មណ៏ល្អ ពួកគេ​នឹងបង្ហាញ​អារម្មណ៏​ចេញ ហើយអ្នក​រាល់គ្នា​ក៏អាច​មានអារម្មណ៏​រីករាយ។ នៅពេល​ពួកគេ​មានអារម្មណ៏​មិនល្អ យល់ល្អគួរ​ទុកគេឲ្យ​នៅម្នាក់​ឯងប្រសើរជាង។

ដឹងអត់! ម្រាមជើងទាំង ១០ អាចបកស្រាយ​ពីចរិកលក្ខណៈរបស់អ្នក
៤. ម្រាម​ជើងរ៉ូមម៉ាំង

ម្រាមជើងរ៉ូមម៉ាំង​នេះជាប្រភេទ​ម្រាមជើង​សាមញ្ញបំផុត។ ម្រាមជើង​សមាមាត្រ​នឹងគ្នា ហើយ​ត្រង់​ទាំងអស់, មេជើង​ធំជាង​គេបង្អស់។ មនុស្សនេះ​ច្រើនតែ​ជាមនុស្ស​រួសរាយ​រាក់ទាក់ និង​ចូលចិត្ត​ចូល​រួមក្នុង​សង្គម។ ពួកគេ​ក៏ច្រើនជាង​មនុស្សមាន​អំណាចពិសេស ដូច្នេះពួក​គេអាចធ្វើសុន្ទរកថានៅតាមសាធារណៈ និងជា​អ្នកធ្វើមុខជំនួញ។

ដឹងអត់! ម្រាមជើងទាំង ១០ អាចបកស្រាយ​ពីចរិកលក្ខណៈរបស់អ្នក
៥. ម្រាម​ជើងវែងៗ

ម្រាមជើងមាន​លក្ខណៈស្គមៗ នេះដោយ​សារតែ​ម្រាម​ជើង​បង្រួមចូលគ្នា ធ្វើឲ្យ​ម្រាមជើង​មើល​ទៅ​វែង ហើយ​ស្គម។ ជាទូទៅ​មេជើងធំ​ជាងម្រាមជើង​ដទៃៗទៀត។ មនុស្ស​មាន​ម្រាមជើង​ប្រភេទនេះ​ច្រើន​តែជាមនុស្ស​ឲ្យ​តម្លៃលើខ្លួនឯង។ ហើយ​ពួកគេក៏អាច​ជាមនុស្ស​ដែលចង់​ធ្វើអ្វី​ធ្វើភ្លាម និងប្រែប្រួល​អារម្មណ៏​ភ្លាម។

ដឹងអត់! ម្រាមជើងទាំង ១០ អាចបកស្រាយ​ពីចរិកលក្ខណៈរបស់អ្នក
៦. ម្រាម​ជើងទីកណ្តោលញែកចេញ​ពីគ្នា

មនុស្សទាំងនេះ​ចូលចិត្ត​រៀបចំ​គម្រោង​ទុកមុន។ លទ្ធផល ជាធម្មតា​ពួកគេ​ត្រូវបាន​គេទទួល​ស្គាល់ និងអាច​គ្រប់គ្រង​លើស្ថានភាពដែល​ពួកគេ​ជួបប្រទះ។

ដឹងអត់! ម្រាមជើងទាំង ១០ អាចបកស្រាយ​ពីចរិកលក្ខណៈរបស់អ្នក
៧. ម្រាមជើង​រាងការ៉េ

អ្នកមានទម្រង់ម្រាមជើង​បែបនេះច្រើន​ជាមនុស្ស​អត់ធ្មត់ និងចេះ​គិតគូរ​មុនពេល​ធ្វើការ​សម្រេចចិត្ត។ ពួកគេ​ជាមនុស្សដែល​អាចពឹងពាក់​បាន និង​ជាមនុស្ស​សកម្មនឹង​ការងារ។

ដឹងអត់! ម្រាមជើងទាំង ១០ អាចបកស្រាយ​ពីចរិកលក្ខណៈរបស់អ្នក
៨. ជើងកូន​ញែកចេញពីគេ

មនុស្សទាំងនេះត្រូវការភាពផ្លាស់ប្តូរ​នៅក្នុង​ជីវិត​របស់ពួកគេ។ ទម្លាប់ធ្វើឲ្យ​ពួកគេ​មិនសប្បាយ​ចិត្តទេ, ពួកគេ​ជាមនុស្ស​ផ្សេងព្រេង​បំផុត។ មនុស្សទាំងនេះ​ក៏ជា​មនុស្សងាយ​នឹងធុញទ្រាន់ផងដែរ ដូច្នេះពេលខ្លះ​ពួកគេអាចបង្កើត​អារម្មណ៏ឡើង​ដោយការធ្វើអ្វីមួយ​ដែលគួរ​ឲ្យភ្ញាក់ផ្អើល។

ដឹងអត់! ម្រាមជើងទាំង ១០ អាចបកស្រាយ​ពីចរិកលក្ខណៈរបស់អ្នក
៩. ម្រាមជើងអង្អុល និងកណ្តោលឃ្លាតចេញពីគ្នា

មនុស្សទាំងនេះដឹង​ពីវិធីបែកចែក​អារម្មណ៏​ពីមួយថ្ងៃទៅមួយថ្ងៃ​នៅក្នុង​ជីវិត។

ដឹងអត់! ម្រាមជើងទាំង ១០ អាចបកស្រាយ​ពីចរិកលក្ខណៈរបស់អ្នក
១០. កូនជើង​មានគម្លាត​ឆ្ងាយ​ពីគេឯង

អ្នកមានកូនជើងឃ្លាតឆ្ងាយពីម្រាមជើង​ដទៃច្រើន​ជាងមនុស្សខាង​បក្សប្រឆាំង និងចូលចិត្ត​ធ្វើអ្វីៗ​តាមចិត្ត​របស់ខ្លួនឯង។ ជាទូទៅ គំនិតរបស់​ពួកគេ​តែងតែខុស​ប្លែក​ពីគេផ្សេង៕

ដឹងអត់! ម្រាមជើងទាំង ១០ អាចបកស្រាយ​ពីចរិកលក្ខណៈរបស់អ្នក
ដោយ៖ ដារ៉ា

ប្រភព៖ stayonthehealthypath

    * សូមជូនដំណឹង! ចំពោះបណ្តោវិបសាយថ៍ផ្សេងៗដែលយក និងចង់បាន​អត្ថបទពី គេហទំព័រមង្គលការ យើងខ្ញុំ​សូមទំនាក់ទំនងមកកាន់ ការិកាល័យនិពន្ធ +855 093 211 131 ។

    * សម្រាប់ការ​ប្រឹក្សាដោយឥតគិតថ្លៃលើ​បញ្ហាដូចជា ផ្លូវភេទ ផ្លូវចិត្ត និង​ជំងឺផ្សេងៗ សូមទំនាក់​ទំនង​តាមរយៈ​ទូរស័ព្ទ +855 17 489 402 ។ សូមអរគុណ...!

    • ដឹងអត់! ម្រាមជើងទាំង ១០ អាចបកស្រាយ​ពីចរិកលក្ខណៈរបស់អ្នក